លោកុប្បត្តិ 4:11-13
លោកុប្បត្តិ 4:11-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ អ្នកត្រូវឃ្លាតឆ្ងាយពីដីដែលបានស្រូបយកឈាមប្អូនរបស់អ្នក ជាឈាមដែលអ្នកបានបង្ហូរដោយផ្ទាល់ដៃ។ ពេលណាអ្នកភ្ជួររាស់ដី ដីនឹងលែងឲ្យភោគផលដល់អ្នកទៀតហើយ អ្នកនឹងទៅជាមនុស្សអនាថា សាត់ព្រាត់នៅលើផែនដី»។ លោកកាអ៊ីនទូលព្រះអម្ចាស់ថា៖ «ព្រះអង្គដាក់ទោសទូលបង្គំយ៉ាងនេះ ធ្ងន់ពេកណាស់ ទូលបង្គំទ្រាំមិនបានទេ។
លោកុប្បត្តិ 4:11-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឥឡូវនេះ អ្នកត្រូវបានដីដាក់បណ្ដាសាហើយ ដោយសារដីបានស្រូបយកឈាមប្អូនរបស់អ្នកពីដៃរបស់អ្នក។ ពេលណាអ្នកធ្វើស្រែចម្ការ ដីនឹងមិនបង្កើតផលឲ្យអ្នកពេញកម្លាំងទៀតទេ អ្នកត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដី»។ កាអ៊ីនទូលទៅព្រះយេហូវ៉ាថា៖ «ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ ទូលបង្គំទ្រាំទ្រមិនបានទេ។
លោកុប្បត្តិ 4:11-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឥឡូវនេះ ឯងត្រូវដីដាក់បណ្តាសា ដោយបានទទួលឈាមនៃប្អូនពីដៃឯង កាលណាឯងធ្វើស្រែចំការ នោះដីនឹងមិនបង្កើតផលឲ្យឯងដ៏ពេញកំឡាំងទៀតទេ ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ នោះកាអ៊ីនទូលទៅព្រះយេហូវ៉ាថា ទោសរបស់ទូលបង្គំធ្ងន់ពេកណាស់ នឹងទ្រាំទ្រមិនបានទេ