លោកុប្បត្តិ 4:1-2
លោកុប្បត្តិ 4:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអដាំ រួមរស់ជាមួយនាងអេវ៉ាជាភរិយា នាងមានផ្ទៃពោះសម្រាលបានកូនមួយ ឈ្មោះកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតមនុស្សម្នាក់ ព្រោះព្រះអម្ចាស់ប្រទានឲ្យ»។ នាងសម្រាលបានកូនមួយទៀត គឺអេបិល ជាកូនប្អូន។ ក្រោយមក លោកអេបិលបានប្រកបរបរជាគង្វាលចៀម រីឯលោកកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
លោកុប្បត្តិ 4:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។ គាត់ក៏បង្កើតបានអេបិលជាប្អូនទៀត ហើយអេបិលជាគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចម្ការ។
លោកុប្បត្តិ 4:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អ័ដាមក៏ស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទំងន់បង្កើតបានកាអ៊ីន រួចនាងនិយាយថា អញបានកូនប្រុស១ ដោយព្រះយេហូវ៉ាទ្រង់ប្រោសប្រទាន នាងក៏បង្កើតបាន អេបិលជាប្អូនទៀត ឯអេបិលជាអ្នកគង្វាលហ្វូងសត្វ តែកាអ៊ីនជាអ្នកធ្វើស្រែចំការវិញ