លោកុប្បត្តិ 35:4-5
លោកុប្បត្តិ 35:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ គេក៏យកព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងក្រវិលដែលនៅត្រចៀករបស់គេ មកប្រគល់ឲ្យលោកយ៉ាកុប ហើយលោកក៏យកទៅកប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតក្រុងស៊ីគែម។ កាលគេធ្វើដំណើរទៅ ព្រះបានធ្វើឲ្យមនុស្សនៅតាមទីក្រុងទាំងឡាយដែលនៅជុំវិញគេ មានសេចក្ដីស្ញែងខ្លាច មិនហ៊ានដេញតាមពួកកូនចៅលោកយ៉ាកុបឡើយ។
លោកុប្បត្តិ 35:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គេបាននាំគ្នាយករូបព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងដោះក្រវិលត្រចៀក ជូនលោកយ៉ាកុប។ លោកយ៉ាកុបក៏យករបស់ទាំងនោះទៅកប់ក្រោមដើមពោធិ នៅជិតក្រុងស៊ីគែម។ បន្ទាប់មក គេនាំគ្នាចេញដំណើរទៅ។ ព្រះជាម្ចាស់បានធ្វើឲ្យអ្នកក្រុងទាំងប៉ុន្មាននៅជិតៗនោះ ភ័យខ្លាចក្រៃលែង ដូច្នេះ ពុំមាននរណាហ៊ានដេញតាមកូនចៅរបស់លោកយ៉ាកុបឡើយ។
លោកុប្បត្តិ 35:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះគេក៏ប្រគល់ព្រះដទៃទាំងប៉ុន្មានដែលនៅដៃគេ ព្រមទាំងកាវទាំងអស់ដែលនៅត្រចៀកគេដល់យ៉ាកុប រួចគាត់កប់ចោលនៅក្រោមដើមម៉ៃសាក់ដែលនៅជិតស៊ីគែម គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។