លោកុប្បត្តិ 28:20-22

លោកុប្បត្តិ 28:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន‌បើ​ព្រះ‌ទ្រង់​គង់​ជា‌មួយ​ខ្ញុំ ហើយ​រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ខ្ញុំ​បរិភោគ និង​សម្លៀក‌បំពាក់​ផង ដើម្បី​ឲ្យ​ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ​ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​យក​ព្រះ‌យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្ញុំ ឯ​ថ្ម​ដែល​ខ្ញុំ​បានដាក់​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នឹង​បាន​ជា​ព្រះ​ដំណាក់​របស់​ព្រះ។ អ្វី​ៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​ថ្វាយ​មួយ​ភាគ​ក្នុង​ដប់​ដល់​ព្រះ‌អង្គ»។

លោកុប្បត្តិ 28:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​យ៉ាកុប​បន់​ថា៖ «ប្រសិន​បើ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​ខ្ញុំ និង​ថែ‌រក្សា​ខ្ញុំ​តាម​ផ្លូវ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ ប្រសិន​បើ​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​អាហារ​បរិភោគ និង​សម្លៀក‌បំពាក់ ហើយ​ប្រសិន​បើ​ខ្ញុំ​វិល​ត្រឡប់​ទៅ​ផ្ទះ​ឪពុក​ខ្ញុំ​វិញ ដោយ​សុខ‌សាន្ត នោះ​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទុក​ជា​ព្រះ​របស់​ខ្ញុំ​មែន។ ដុំ​ថ្ម​ដែល​ខ្ញុំ​លើក​បញ្ឈរ​ឡើង​នេះ ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់! អ្វីៗ​ដែល​ព្រះអង្គ​ប្រទាន​មក​ទូលបង្គំ ទូលបង្គំ​នឹង​យក​មួយ​ភាគ​ដប់​ថ្វាយ​ព្រះអង្គ​វិញ»។

លោកុប្បត្តិ 28:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

យ៉ាកុប​ក៏​បន់​ថា បើ​ព្រះ‌ទ្រង់​គង់​ជា​មួយ​នឹង​ទូលបង្គំ ហើយ​រក្សា​ទូលបង្គំ​តាម​ផ្លូវ​ដែល​ដើរ​ទៅ​នេះ ព្រម​ទាំង​ប្រទាន​អាហារ​ឲ្យ​ទូលបង្គំ​ទទួល​ទាន នឹង​សំលៀក‌បំពាក់​ផង ហើយ​បើ​ឲ្យ​ទូលបង្គំ​បាន​ត្រឡប់​ទៅ​ដល់​ផ្ទះ​ឪពុក​ទូលបង្គំ​វិញ​ដោយ​សុខ‌សាន្ត នោះ​ទូលបង្គំ​នឹង​យក​ព្រះ‌យេហូវ៉ា​ទុក​ជា​ព្រះ​នៃ​ទូលបង្គំ​ពិត ឯ​ថ្ម​ដែល​ទូលបង្គំ​បាន​បញ្ឈរ​ទុក​ជា​បង្គោល​នេះ នោះ​នឹង​បាន​ជា​ដំណាក់​នៃ​ព្រះ ហើយ​ទូលបង្គំ​នឹង​ថ្វាយ​ទ្រង់​១​ភាគ​ក្នុង​១០ ពី​គ្រប់​ទាំង​របស់​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ​ដែរ។