លោកុប្បត្តិ 18:17-19

លោកុប្បត្តិ 18:17-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​នោះ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​គួរ​ឲ្យ​យើង​លាក់​កិច្ចការ​ដែល​យើង​បម្រុង​នឹង​ធ្វើ​នោះ មិន​ឲ្យ​អប្រាហាំ​ដឹង​ឬ? អប្រាហាំ​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​មួយ​ដ៏​ធំ ហើយ​មាន​អំណាច​យ៉ាង​ខ្លាំង​ទៀត​ផង ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​ក៏​នឹង​ទទួល​ពរ​តាម​រយៈ​គាត់​ដែរ ដ្បិត​យើង​បាន​ជ្រើស‌រើស​គាត់ ដើម្បី​ណែ‌នាំ​កូន​ប្រុស​របស់​គាត់ និង​កូន​ចៅ​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​ប្រតិបត្តិ​តាម​មាគ៌ា​របស់​ព្រះ‌អម្ចាស់ ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិធម៌។ ដូច្នេះ ព្រះ‌អម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​អប្រាហាំ ស្រប​តាម​សេចក្ដី​ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទុក​អំពី​គាត់»។

លោកុប្បត្តិ 18:17-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «តើ​យើង​ត្រូវ​លាក់​នឹង​អ័ប្រា‌ហាំ​ពី​កិច្ច​ការ​ដែល​យើង​បម្រុង​នឹង​ធ្វើ​ឬ? ដ្បិត​អ័ប្រា‌ហាំ​នឹង​ក្លាយ​ជា​ជាតិ​សាសន៍​មួយ​ដ៏​ធំ ហើយ​ខ្លាំង​ពូកែ ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់។ យើង​បាន​ជ្រើស​រើស គាត់ ដើម្បី​ឲ្យ​គាត់​បង្គាប់​កូន​ចៅ និង​ពួក​ផ្ទះ​របស់​គាត់​ដែល​កើត​មក​តាម​ក្រោយ ឲ្យ​កាន់​ខ្ជាប់​តាម​ផ្លូវ​របស់​ព្រះ‌យេហូវ៉ា ដោយ​ប្រព្រឹត្ត​អំពើ​សុចរិត និង​យុត្តិ​ធម៌ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​ដល់​អ័ប្រា‌ហាំ តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គាត់»។

លោកុប្បត្តិ 18:17-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា តើ​ត្រូវ​លាក់​នឹង​អ័ប្រា‌ហាំ​ពី​ការ​ដែល​អញ​រៀប​នឹង​ធ្វើ​ឬ​ទេ ដ្បិត​អ័ប្រា‌ហាំ​នឹង​ត្រឡប់​ជា​នគរ​១​យ៉ាង​ធំ ហើយ​ពូកែ​ជា​ពិត​ប្រាកដ គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​បាន​ពរ​ដោយ‌សារ​គាត់ ដ្បិត​អញ​ស្គាល់​គាត់​ថា គាត់​នឹង​បង្គាប់​ដល់​កូន​ចៅ នឹង​ពួក​ផ្ទះ​គាត់​ត​រៀង​ទៅ ឲ្យ​គេ​កាន់​ខ្ជាប់​តាម​ផ្លូវ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​ប្រព្រឹត្ត​សេចក្ដី​សុចរិត នឹង​សេចក្ដី​ទៀង​ត្រង់ ប្រយោជន៍​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​ដល់​គាត់ តាម​សេចក្ដី​ដែល​ទ្រង់​មាន​បន្ទូល​ពី​ដំណើរ​គាត់