លោកុប្បត្តិ 15:2-6

លោកុប្បត្តិ 15:2-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្ដែ លោក​អាប់​រ៉ាម​ទូល​សួរ​ថា៖ «ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ តើ​ព្រះ‌អង្គ​នឹង​ប្រទាន​អ្វី​មក​ទូល‌បង្គំ បើ​ទូល‌បង្គំ​នៅ​តែ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​របស់​ទូល‌បង្គំ​នោះ មាន​តែ​អេលា‌ស៊ើរ ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ?» លោក​អាប់‌រ៉ាម​ក៏​ទូល​ទៀត​ថា៖ «មើល៍! ព្រះ‌អង្គ​មិន​បាន​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​កូន​សោះ ហើយ​បាវ​បម្រើ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូល‌បង្គំ វា​នឹង​ទទួល​មត៌ក​របស់​ទូល‌បង្គំ​ហើយ»។ ប៉ុន្ដែ ព្រះ​បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​លោក​ថា៖ «អ្នក​នោះ​មិន​ត្រូវ​ទទួល​មត៌ក​របស់​អ្នក​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ ដែល​ត្រូវ​ទទួល​មត៌ក»។ ព្រះ‌អង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ​ចុះ ប្រសិន‌បើ​អ្នក​អាច​រាប់​បាន»។ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​បាន​ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ លោក​អាប់‌រ៉ាម​ក៏​ជឿ​តាម​ព្រះ‌យេហូវ៉ា ហើយ​ដោយ​សារ​ជំនឿ​របស់​លោក ព្រះ‌អង្គ​បាន​រាប់​លោក​ជា​សុចរិត ។

លោកុប្បត្តិ 15:2-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​អាប់រ៉ាម​ទូល​តប​វិញ​ថា៖ «បពិត្រ​ព្រះ‌ជា‌អម្ចាស់ ព្រះអង្គ​ប្រទាន​អ្វី​មក​ទូលបង្គំ​ក៏​ឥត​ប្រយោជន៍​ដែរ ព្រោះ​ទូលបង្គំ​នឹង​លា​ចាក​លោក​នេះ​ទៅ​ទាំង​គ្មាន​កូន។ រីឯ​អ្នក​ដែល​នឹង​ទទួល​កេរ‌មត៌ក​របស់​ទូលបង្គំ គឺ​អេលា‌ស៊ើរ​ជា​អ្នក​ក្រុង​ដាម៉ាស​ឯ​ណោះ​វិញ»។ លោក​មាន​ប្រសាសន៍​ទៀត​ថា៖ «ព្រះអង្គ​ពុំ​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​បន្ត​ពូជ​សោះ គឺ​មាន​តែ​អ្នក​បម្រើ​ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ប៉ុណ្ណោះ ដែល​នឹង​ទទួល​កេរ‌មត៌ក​ត​ពី​ទូលបង្គំ»។ ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ថា៖ «មិន​មែន​អ្នក​បម្រើ​ទេ គឺ​កូន​ដែល​នឹង​កើត​ចេញ​ពី​អ្នក​វិញ​ឯ‌ណោះ ជា​អ្នក​ទទួល​មត៌ក»។ ព្រះអង្គ​នាំ​លោក​ចេញ​ទៅ​ក្រៅ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ងើយ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ចំនួន​ផ្កាយ​មើល៍ តើ​អ្នក​អាច​រាប់​អស់​ទេ?»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថែម​ទៀត​ថា៖ «ពូជ‌ពង្ស​របស់​អ្នក​ក៏​នឹង​មាន​ចំនួន​ច្រើន ដូច​ផ្កាយ​ទាំង​នោះ​ដែរ»។ លោក​អាប់រ៉ាម​ជឿ​លើ​ព្រះ‌អម្ចាស់ ហើយ​ដោយ​យល់​ដល់​ជំនឿ​នេះ ព្រះអង្គ​ប្រោស​លោក​ឲ្យ​បាន​សុចរិត* ។

លោកុប្បត្តិ 15:2-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​អាប់រ៉ាម​គាត់​ទូល​សួរ​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ‌អម្ចាស់​អើយ តើ​ទ្រង់​នឹង​ប្រទាន​អ្វី​មក​ទូលបង្គំ ដែល​ទូលបង្គំ​ចេះ​តែ​នៅ​ដោយ​ឥត​មាន​កូន​ដូច្នេះ ហើយ​អ្នក​ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​លើ​ផ្ទះ​ទូលបង្គំ នោះ​មាន​តែ​អេលា‌ស៊ើរ​ជា​អ្នក​ស្រុក​ដាម៉ាស​នេះ​ប៉ុណ្ណោះ អាប់រ៉ាម​ក៏​ទូល​ទៀត​ថា មើល ទ្រង់​មិន​បាន​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​កូន​សោះ ហើយ​មើល បាវ​ម្នាក់​ដែល​កើត​នៅ​ផ្ទះ​ទូលបង្គំ វា​នឹង​គ្រង​មរដក​របស់​ទូលបង្គំ​ហើយ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​គាត់​ថា អ្នក​នោះ​មិន​ត្រូវ​ស៊ី​មរដក​របស់​ឯង​ទេ គឺ​ជា​ម្នាក់​ដែល​នឹង​កើត​ពី​ឯង​មក​វិញ​ទេ​តើ ដែល​ត្រូវ​ស៊ី​មរដក​របស់​ឯង​នោះ រួច​ទ្រង់​នាំ​គាត់​ចេញ​ទៅ​ក្រៅ​ប្រាប់​ថា ចូរ​មើល​ទៅ​លើ​មេឃ​ឥឡូវ ហើយ​រាប់​ផ្កាយ​ចុះ បើ​ឯង​អាច​នឹង​រាប់​ទាំង​អស់​បាន រួច​ទ្រង់​មាន​បន្ទូល​ប្រាប់​ថា ពូជ​ឯង​នឹង​បាន​ដូច្នោះ​ដែរ គាត់​ក៏​ជឿ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ទ្រង់​រាប់​សេចក្ដី​ជំនឿ​នោះ ទុក​ជា​សេចក្ដី​សុចរិតដល់​គាត់