លោកុប្បត្តិ 15:2
លោកុប្បត្តិ 15:2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្ដែ លោកអាប់រ៉ាមទូលសួរថា៖ «ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រទានអ្វីមកទូលបង្គំ បើទូលបង្គំនៅតែឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ទូលបង្គំនោះ មានតែអេលាស៊ើរ ជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ?»
លោកុប្បត្តិ 15:2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកអាប់រ៉ាមទូលតបវិញថា៖ «បពិត្រព្រះជាអម្ចាស់ ព្រះអង្គប្រទានអ្វីមកទូលបង្គំក៏ឥតប្រយោជន៍ដែរ ព្រោះទូលបង្គំនឹងលាចាកលោកនេះទៅទាំងគ្មានកូន។ រីឯអ្នកដែលនឹងទទួលកេរមត៌ករបស់ទូលបង្គំ គឺអេលាស៊ើរជាអ្នកក្រុងដាម៉ាសឯណោះវិញ»។
លោកុប្បត្តិ 15:2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះអាប់រ៉ាមគាត់ទូលសួរថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ តើទ្រង់នឹងប្រទានអ្វីមកទូលបង្គំ ដែលទូលបង្គំចេះតែនៅដោយឥតមានកូនដូច្នេះ ហើយអ្នកដែលត្រូវធ្វើជាម្ចាស់លើផ្ទះទូលបង្គំ នោះមានតែអេលាស៊ើរជាអ្នកស្រុកដាម៉ាសនេះប៉ុណ្ណោះ