លោកុប្បត្តិ 14:11-16

លោកុប្បត្តិ 14:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។ គេ​ក៏​នាំ​លោក​ឡុត​ជា​ក្មួយ​លោក​អាប់រ៉ាម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ លោក​ឡុត​រស់​នៅ​ក្នុង​ក្រុង​សូដុម។ មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បងប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។ កាល​លោក​អាប់រ៉ាម​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​យក​ទៅ​ជា​ឈ្លើយ​សឹក លោក​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ‌សន្ដាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ដេញ​តាម​ស្ដេច​ទាំង​នោះ​រហូត​ទៅ​ដល់​ក្រុង​ដាន់។ លោក​បាន​ចែក​កង‌ទ័ព​របស់​លោក​ជា​ក្រុមៗ រួច​វាយ​ស្ដេច​ទាំង​នោះ​នៅ​ពេល​យប់។ លោក​វាយ​ឈ្នះ​ស្ដេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ លោក​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​លោក​ឡុត​ជា​បងប្អូន​របស់​លោក ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។

លោកុប្បត្តិ 14:11-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។ គេ​ក៏​ចាប់​ឡុត ជា​ក្មួយ​របស់​លោក​អាប់‌រ៉ាម ដែល​នៅ​ក្រុង​សូដុម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​យក​ទៅ​ជា‌មួយ។ ពេល​នោះ មាន​មនុស្ស​ម្នាក់​ដែល​រត់​រួច បាន​មក​ជម្រាប​លោក​អាប់‌រ៉ាម ជា​សាសន៍​ហេព្រើរ ដែល​រស់​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ សាសន៍​អាម៉ូរី ដែល​ជា​បង​ប្អូន​របស់​អែសកុល និង​អាន់នើរ។ អ្នក​ទាំង​នេះ​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​អាប់‌រ៉ាម។ កាល​លោក​អាប់‌រ៉ាម​បាន​ឮ​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​ទៅ​ជា​ឈ្លើយ លោក​ក៏​នាំ​មនុស្ស​ដែល​កើត​ក្នុង​ផ្ទះ​របស់​លោក សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម ចំនួន​បីរយ​ដប់​ប្រាំ​បី​នាក់ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ដាន់។ លោក​បាន​បែង​ចែក​កម្លាំង​ទ័ព​របស់​លោក ទាំង​លោក ទាំង​ពួក​បាវ​បម្រើ​របស់​លោក ច្បាំង​នឹង​ស្ដេចទាំងនោះ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ លោក​នាំយក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​មក​វិញ ព្រម​ទាំង​នាំ​ឡុត​ជា​ក្មួយ និង​ទ្រព្យ​សម្បត្តិ​របស់​គាត់ ទាំង​ពួក​ស្ត្រី និង​មនុស្ស​ទាំង​អស់​មក​ជា‌មួយ​ដែរ។

លោកុប្បត្តិ 14:11-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ស្ដេច​ដែល​ច្បាំង​ឈ្នះ បាន​នាំ​គ្នា​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។ គេ​ក៏​នាំ​លោក​ឡុត​ជា​ក្មួយ​លោក​អាប់រ៉ាម ព្រម​ទាំង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ទៅ​ជា​មួយ​ដែរ។ លោក​ឡុត​រស់​នៅ​ក្នុង​ក្រុង​សូដុម។ មាន​ម្នាក់​ដែល​រត់​រួច បាន​នាំ​ដំណឹង​មក​ជម្រាប​លោក​អាប់រ៉ាម ជា​ជន‌ជាតិ​ហេប្រឺ។ លោក​អាប់រ៉ាម​តាំង​ទី​លំ‌នៅ​នៅ​តំបន់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ាមរ៉េ។ លោក​ម៉ាមរ៉េ​ជា​ជន‌ជាតិ​អាម៉ូរី ហើយ​ត្រូវ​ជា​បងប្អូន​របស់​លោក​អែស‌កុល និង​លោក​អាន់‌នើរ ដែល​ជា​សម្ពន្ធ‌មិត្ត​របស់​លោក​អាប់រ៉ាម។ កាល​លោក​អាប់រ៉ាម​ទទួល​ដំណឹង​ថា គេ​បាន​ចាប់​ក្មួយ​របស់​លោក​យក​ទៅ​ជា​ឈ្លើយ​សឹក លោក​ក៏​ចែក​អាវុធ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ចំនួន​បី​រយ​ដប់​ប្រាំ​បី​នាក់ ជា​ញាតិ‌សន្ដាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​លោក ហើយ​ដេញ​តាម​ស្ដេច​ទាំង​នោះ​រហូត​ទៅ​ដល់​ក្រុង​ដាន់។ លោក​បាន​ចែក​កង‌ទ័ព​របស់​លោក​ជា​ក្រុមៗ រួច​វាយ​ស្ដេច​ទាំង​នោះ​នៅ​ពេល​យប់។ លោក​វាយ​ឈ្នះ​ស្ដេច​ទាំង​នោះ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។ លោក​យក​ទ្រព្យ​សម្បត្តិ​ទាំង​អស់​មក​វិញ ហើយ​ក៏​នាំ​លោក​ឡុត​ជា​បងប្អូន​របស់​លោក ដោយ​មាន​ទាំង​ទ្រព្យ​សម្បត្តិ ប្រពន្ធ និង​ក្រុម​ញាតិ​ទាំង​អស់​មក​ជា​មួយ​ដែរ។

លោកុប្បត្តិ 14:11-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ទាំង​អស់ ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​ចេញ​បាត់​ទៅ ក៏​ចាប់​ឡុត ជា​ក្មួយ​អាប់រ៉ាម ដែល​នៅ​ក្រុង​សូដុំម នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​ទៅ​ជា​មួយ​ដែរ។ មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ​ដូច្នោះ នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់ គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស រួច​នាំ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​វិល​មក​វិញ ព្រម​ទាំង​ឡុត​ជា​ក្មួយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដែរ ទាំង​ពួក​ស្ត្រី​នឹង​មនុស្ស​ទាំង​អស់​ផង។