កាឡាទី 4:1-6

កាឡាទី 4:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ខ្ញុំ​ចង់​និយាយ​ដូច្នេះ​ថា ដរាប​ណា​អ្នក​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ នោះ​មិន​ខុស​ពី​បាវ​បម្រើ​ទេ ទោះបើអ្នក​នោះ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏​ដោយ តែ​កូន​នោះ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​ថែរក្សា និង​អ្នក​មើល​ខុស​ត្រូវ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់។ ឯ​យើង​វិញក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេងនៅ​ឡើយ យើង​នៅ​ជាប់​ក្រោម​គោល​ការណ៍​ផ្សេងៗ​ខាង​បឋម​សិក្សា​របស់​លោកីយ៍នេះ។ ប៉ុន្ដែ លុះ​ពេល​កំណត់​បាន​មក​ដល់ ព្រះ​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មកប្រសូតចេញ​ពី​ស្ត្រី គឺ​ប្រសូត​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ត្រឡប់​ជា​កូន​របស់​ព្រះ‌អង្គ ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន ព្រះ‌ក៏​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង ដែល​ព្រះ​វិញ្ញាណ​នេះ​ហើយ​បន្លឺ​ឡើង​ថា «អ័ប្បា! ព្រះ‌វរ‌បិតា!»។

ចែក​រំលែក
អាន កាឡាទី 4

កាឡាទី 4:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​ជម្រាប​ថា ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ គេ​មិន​ខុស​ពី​ខ្ញុំ​បម្រើ​ទេ ថ្វី‌ដ្បិត​តែ​គេ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏​ដោយ ក៏​កូន​នោះ​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​អាណា​ព្យាបាល និង​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចី នៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍ នេះ ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ ​របស់​ព្រះអង្គ។ បងប្អូន​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន ព្រោះ​ព្រះអង្គ​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បុត្រា​របស់​ព្រះអង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះ‌សូរសៀង​ឡើង​ថា «អប្បា ! ឱ​ព្រះ‌បិតា!»។

ចែក​រំលែក
អាន កាឡាទី 4

កាឡាទី 4:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​និយាយ​ដូច្នេះ​ថា កាល​អ្នក ដែល​ត្រូវ​គ្រង​មរដក នៅ​ក្មេង​នៅ​ឡើយ នោះ​មិន​ផ្សេង​ពី​បាវ​បំរើ​ប៉ុន្មាន​ទេ ទោះ​បើ​ជា​ម្ចាស់​លើ​ទាំង​អស់​ក៏​ដោយ ដ្បិត​ត្រូវ​នៅ​ក្នុង​អំណាច​ភីលៀង នឹង​អ្នក​ត្រួត‌ត្រា ដរាប​ដល់​វេលា ដែល​ឪពុក​បាន​កំណត់​ជា​មុន ឯ​យើង​រាល់​គ្នា​ក៏​ដូច្នោះ​ដែរ កាល​យើង​នៅ​ក្មេង​នៅ​ឡើយ នោះ​យើង​ត្រូវ​ជាប់​ចំណង ក្នុង​អំណាច​នៃ​អស់​ទាំង​បថម​សិក្សា​របស់​លោកីយ តែ​លុះ​វេលា​កំណត់​បាន​មក​ដល់ នោះ​ព្រះ‌ទ្រង់​បាន​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក​ចាប់​កំណើត​នឹង​ស្ត្រី គឺ​កើត​ក្រោម​អំណាច​នៃ​ក្រិត្យ‌វិន័យ ដើម្បី​នឹង​លោះ​ពួក​អ្នក​ដែល​នៅ​ក្រោម​ក្រិត្យ‌វិន័យ ប្រយោជន៍​ឲ្យ​យើង​បាន​ទទួល​សគុណ ទុក​ជា​កូន​ចិញ្ចឹម ហើយ​ដោយ​ព្រោះ​អ្នក​រាល់​គ្នា​ជា​កូន បាន​ជា​ព្រះ‌ទ្រង់​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌រាជ‌បុត្រា​ទ្រង់ ឲ្យ​មក​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ឲ្យ​បន្លឺ​ឡើង​ថា អ័ប្បា ព្រះវរ‌បិតា​អើយ

ចែក​រំលែក
អាន កាឡាទី 4