អេសេគាល 39:1-2
អេសេគាល 39:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កូនមនុស្សអើយ ចូរថ្លែងទំនាយទាស់នឹងកុក ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ យើងទាស់នឹងអ្នក យើងនឹងធ្វើឲ្យអ្នកបែរមក ហើយនាំអ្នកទៅមុខ ក៏នឹងបណ្ដាលឲ្យអ្នកឡើងមកពីស្រុកខាងជើងបំផុត ព្រមទាំងនាំអ្នកមកលើភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល
អេសេគាល 39:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចកុកថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុកជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងបង្ខំអ្នក ហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រាអែល។
អេសេគាល 39:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កូនមនុស្សអើយ ចូរទាយទាស់នឹងកុក ហើយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក នឹងពួកទូបាលអើយ អញទាស់នឹងឯង អញនឹងធ្វើឲ្យឯងបែរមក ហើយនាំឯងទៅមុខ ក៏នឹងបណ្តាលឲ្យឯងឡើងមកពីស្រុកខាងជើងបំផុត ព្រមទាំងនាំឯងមកលើភ្នំទាំងប៉ុន្មានរបស់ស្រុកអ៊ីស្រាអែល