អេសេគាល 38:1-4
អេសេគាល 38:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖ «កូនមនុស្សអើយ ចូរបែរមុខទៅខាងសាសន៍កុកនៃស្រុកម៉ាកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាល ត្រូវថ្លែងទំនាយទាស់នឹងវាថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ យើងទាស់នឹងអ្នក យើងនឹងធ្វើឲ្យអ្នកបែរមក យើងនឹងដាក់តម្ពក់នៅថ្គាមអ្នក ហើយនាំអ្នកចេញមក ព្រមទាំងពលទ័ពអ្នកទាំងប៉ុន្មាន ទាំងសេះ និងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នា។
អេសេគាល 38:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ «កូនមនុស្សអើយ ចូរបែរមុខទៅរកស្ដេចកុកនៅស្រុកម៉ាកុក ជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាល ហើយថ្លែងប្រាប់ស្ដេចនោះក្នុងនាមយើងថា: ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុកដែលជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងបង្ខំអ្នក យកបង្ហៀរមកដាក់ក្នុងមាត់អ្នក យើងនឹងនាំអ្នក កងទ័ពទាំងមូលរបស់អ្នក សេះ និងទ័ពសេះដែលប្រដាប់ខ្លួនយ៉ាងល្អឥតខ្ចោះ ព្រមទាំងទាហានយ៉ាងច្រើនដែលកាន់ខែលតូចធំ ហើយប្រសប់ប្រើដាវទាំងអស់គ្នា។
អេសេគាល 38:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា កូនមនុស្សអើយ ចូរតាំងមុខទៅខាងកុកនៃស្រុកម៉ាកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក នឹងពួកទូបាល ត្រូវឲ្យទាយទាស់នឹងវាថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក នឹងពួកទូបាលអើយ មើល អញទាស់នឹងឯង អញនឹងធ្វើឲ្យឯងបែរមក អញនឹងដាក់ទំពក់នៅថ្គាមឯង ហើយនឹងនាំឯងចេញមក ព្រមទាំងពលទ័ពឯងទាំងប៉ុន្មាន ទាំងសេះ នឹងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នាផង