អេសេគាល 34:16
អេសេគាល 34:16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំសត្វណាដែលត្រូវប្រដេញឲ្យមកវិញ សត្វណាដែលបាក់ជើង យើងនឹងរុំអបឲ្យ ហើយយើងនឹងចម្រើនកម្លាំងដល់សត្វណាដែលឈឺ តែសត្វណាដែលធាត់ ហើយមានកម្លាំង យើងនឹងបំផ្លាញវាចោល គឺយើងនឹងឃ្វាលវាដោយយុត្តិធម៌»។
អេសេគាល 34:16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងនឹងស្វែងរកចៀមដែលបាត់ យើងនឹងនាំចៀមវង្វេងឲ្យត្រឡប់មកវិញ យើងនឹងរុំរបួសឲ្យចៀមរបួស ហើយព្យាបាលចៀមឈឺឲ្យជាមានកម្លាំងឡើងវិញ។ រីឯចៀមធាត់ៗ មានកម្លាំងមាំមួន យើងនឹងដកវាចេញ។ យើងនឹងឃ្វាលហ្វូងចៀមរបស់យើងដោយយុត្តិធម៌»។
អេសេគាល 34:16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អញនឹងស្វែងរកសត្វណាដែលវង្វេងបាត់ ហើយនាំណាដែលត្រូវប្រដេញ ឲ្យមកវិញ សត្វណាដែលបាក់ជើង នោះអញនឹងរុំអបឲ្យ ហើយអញនឹងចំរើនកំឡាំងដល់ណាដែលឈឺ តែសត្វណាដែលធាត់ ហើយមានកំឡាំង នោះអញនឹងបំផ្លាញវាបង់ គឺអញនឹងឃ្វាលវា ដោយសេចក្ដីវិនិច្ឆ័យវិញ។