និក្ខមនំ 5:8-9
និក្ខមនំ 5:8-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើឥដ្ឋគ្រប់ចំនួន ដូចដែលគេធ្លាប់ធ្វើពីមុន កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិល ហេតុនេះហើយបានជាគេស្រែកថា "សូមឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ"។ ត្រូវដាក់ការងារឲ្យគេធ្វើរឹតតែធ្ងន់ថែមទៀត ដើម្បីឲ្យគេខំប្រឹងធ្វើ កុំឲ្យគេយកចិត្តទុកដាក់នឹងពាក្យភូតភរឡើយ»។
និក្ខមនំ 5:8-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ ត្រូវដាក់ការងារឲ្យពួកគេធ្វើកាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីកុំឲ្យពួកគេមានពេលគិតអំពីការភូតភរបានឡើយ»។
និក្ខមនំ 5:8-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែឯចំនួនឥដ្ឋដែលគេធ្លាប់ធ្វើពីដើមមក នោះត្រូវបង្ខំឲ្យគេចេះតែធ្វើទៅទៀតចុះ កុំបន្ថយឲ្យសោះ ដ្បិតគេខ្ជិលទេ បានជាស្រែកថា សូមឲ្យយើងរាល់គ្នាទៅថ្វាយយញ្ញបូជាដល់ព្រះនៃយើងខ្ញុំ ត្រូវដាក់បន្ទុកឲ្យគេធ្វើរឹតតែធ្ងន់ឡើង ដើម្បីឲ្យគេខំធ្វើទៅ កុំឲ្យគេទុកចិត្តនឹងពាក្យកំភូតឡើយ។