និក្ខមនំ 5:22-23
និក្ខមនំ 5:22-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេត្រឡប់ទៅរកព្រះយេហូវ៉ា ហើយទូលថា៖ «ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក? ដ្បិតតាំងពីទូលបង្គំចូលទៅជួបផារ៉ោន ក្នុងព្រះនាមព្រះអង្គ ស្ដេចបានធ្វើបាបប្រជាជននេះ ហើយព្រះអង្គក៏មិនបានរំដោះប្រជារាស្ត្ររបស់ព្រះអង្គសោះ»។
និក្ខមនំ 5:22-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេបែរទៅរកព្រះអម្ចាស់ ទូលថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក? តាំងពីទូលបង្គំបានទៅគាល់ព្រះចៅផារ៉ោន ក្នុងព្រះនាមរបស់ព្រះអង្គមក ស្ដេចនោះបានធ្វើបាបប្រជាជននេះ តែព្រះអង្គមិនបានរំដោះប្រជារាស្ដ្ររបស់ព្រះអង្គសោះ»។
និក្ខមនំ 5:22-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះម៉ូសេ គាត់ត្រឡប់ទៅឯព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់អើយ ហេតុអ្វីបានជាទ្រង់ធ្វើបាបដល់ពួកបណ្តាជននេះដូច្នេះ តើទ្រង់បានចាត់ទូលបង្គំមកធ្វើអី ដ្បិតតាំងតែពីទូលបង្គំចូលទៅទូលផារ៉ោន ដោយនូវព្រះនាមទ្រង់ នោះផារ៉ោនចេះតែធ្វើបាបដល់បណ្តាជននេះ ហើយទ្រង់សោត ក៏មិនបានប្រោសដល់រាស្ត្រទ្រង់ឲ្យរួចផងដែរ។