និក្ខមនំ 24:12-14

និក្ខមនំ 24:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់‌ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​ឲ្យ​អ្នក នៅ​លើ​បន្ទះ​ថ្ម យើង​បាន​ចារឹក​ក្រឹត្យ‌វិន័យ និង​បទ‌បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជា‌ជន»។ លោក​ម៉ូសេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ‌ជាម្ចាស់​ជា​មួយ​លោក​យ៉ូស្វេ ជា​សហការី​របស់​លោក។ លោក​ផ្ដាំ​ព្រឹទ្ធា‌ចារ្យ​ថា៖ «សូម​អស់​លោក​រង់‌ចាំ​នៅ​ទី​នេះ រហូត​ដល់​ពួក​យើង​ត្រឡប់​មក​វិញ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ នៅ​ទី​នេះ​ជា​មួយ​អស់​លោក ប្រសិន​បើ​អ្នក​ណា​មាន​បញ្ហា​អ្វី​ដែល​ត្រូវ​ដោះ​ស្រាយ ត្រូវ​ឲ្យ​អ្នក​នោះ​ទៅ​ជួប​លោក​ទាំង​ពីរ​ចុះ»។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ឡើង​មក​ឯ​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំនៅ​ទី​នោះសិន យើង​នឹង​ប្រគល់​ក្រឹត្យ‌វិន័យ និង​បទ​បញ្ជា​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ចារឹក​ទុក​លើ​បន្ទះ​ថ្ម​ឲ្យ​អ្នក សម្រាប់​យក​ទៅ​បង្រៀន​ប្រជា‌ជន»។ ដូច្នេះ លោក​ម៉ូសេ​ក៏​ក្រោក​ឡើង​ទៅ​ជា‌មួយ​យ៉ូស្វេ ជា​ជំនួយ​ការ​របស់​លោក ហើយ​លោក​ម៉ូសេ​ឡើង​ទៅ​លើ​ភ្នំ​របស់​ព្រះ។ លោក​បង្គាប់​ពួក​ចាស់​ទុំ​ថា៖ «ចូរ​រង់‌ចាំ​ពួក​យើង​នៅ​ទី​នេះ រហូត​ដល់ពួក​យើង​ត្រឡប់​មក​វិញ មើល៍! មាន​អើរ៉ុន និង​ហ៊ើរ​នៅ​ជា‌មួយ​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​មាន​វិវាទ​អ្វី​នឹង​គ្នា នោះ​ត្រូវ​ទៅ​សួរ​អ្នក​ទាំង​ពីរ​ចុះ»។

ចែក​រំលែក
អាន និក្ខមនំ 24

និក្ខមនំ 24:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​ម៉ូសេ​ថា ចូរ​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​ឲ្យ​បាន​នៅ​ឯ​ណេះ​ចុះ អញ​នឹង​ឲ្យ​ក្រិត្យ‌វិន័យ ហើយ​នឹង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​ដែល​អញ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ថ្ម​ដល់​ឯង សំរាប់​នឹង​បង្រៀន​ដល់​បណ្តាជន នោះ​ម៉ូសេ នឹង​យ៉ូស្វេ ជា​អ្នក​ជំនួយ​ការ​លោក​ក៏​ក្រោក​ឡើង ហើយ​ម៉ូសេ​លោក​ឡើង​ទៅ​លើ​ភ្នំ​ព្រះ លោក​បង្គាប់​ដល់​ពួក​ចាស់‌ទុំ​ថា ចូរ​អ្នក​រាល់​គ្នា​រង់‌ចាំ​យើង​នៅ​ទី​នេះ​ចុះ ទំរាំ​យើង​ត្រឡប់​មក​វិញ មើល មាន​អើរ៉ុន នឹង​ហ៊ើរ នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ហើយ បើ​អ្នក​ណា​កើត​មាន​វិវាទ​ទាស់‌ទែង​គ្នា នោះ​ត្រូវ​ចូល​មក​សួរ​លោក​ចុះ។

ចែក​រំលែក
អាន និក្ខមនំ 24

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ