និក្ខមនំ 2:5-6
និក្ខមនំ 2:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ បុត្រីរបស់ផារ៉ោនយាងចុះមកស្រង់ទឹកក្នុងទន្លេ ឯពួកភីលៀងរបស់ព្រះនាងបាននាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅកណ្ដាលគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកជាលនោះមក។ កាលព្រះនាងបើកឡើង ឃើញកូនតូច ហើយមើល៍ ទារកនោះកំពុងយំ។ ព្រះនាងក៏មានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះច្បាស់ជាកូនរបស់សាសន៍ហេព្រើរហើយ»។
និក្ខមនំ 2:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បុត្រីរបស់ព្រះចៅផារ៉ោនយាងចុះទៅស្រង់ទឹកទន្លេ។ ភីលៀងរបស់ព្រះនាងនាំគ្នាដើរលេងតាមមាត់ច្រាំង។ ព្រះនាងទតឃើញជាលនៅក្នុងគុម្ពត្រែង ក៏ប្រើភីលៀងឲ្យទៅយកមក។ ព្រះនាងបើកគម្របឡើង ឃើញទារកមួយកំពុងយំ។ ព្រះនាងមានព្រះហឫទ័យអាណិត ហើយមានសវនីយ៍ថា៖ «ទារកនេះជាកូនរបស់ពួកហេប្រឺ!»។
និក្ខមនំ 2:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខណៈនោះបុត្រីផារ៉ោននាងយាងចុះមក ដើម្បីនឹងស្រង់ព្រះគង្គាក្នុងទន្លេ ពួកភីលៀងរបស់នាងបាននាំគ្នាដើរលេងទៅតាមមាត់ច្រាំង ឯនាងក៏ឃើញកូនទូកនៅនាកណ្តាលគុម្ពត្រែង ទើបចាត់ភីលៀងម្នាក់ឲ្យទៅនាំយកមក នាងបើកទៅឃើញកូនតូច ហើយមើល វាស្រែកយំឡើង នាងក៏មានព្រះទ័យផ្តួចអាណិតដល់វា ដោយមានសវនីយ៍ថា នេះឯងពិតជាកូនរបស់សាសន៍ហេព្រើរហើយ