និក្ខមនំ 14:19-21
និក្ខមនំ 14:19-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលនោះ ទេវតារបស់ព្រះដែលនាំមុខពួកអ៊ីស្រាអែល ក៏ត្រឡប់ទៅនៅខាងក្រោយពួកគេវិញ ហើយបង្គោលពពកក៏ចេញពីមុខពួកគេ ទៅនៅខាងក្រោយដែរ។ ពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីព្ទ និងកងទ័ពអ៊ីស្រាអែល ធ្វើឲ្យម្ខាងងងឹត ហើយម្ខាងទៀតភ្លឺនៅពេលយប់ ធ្វើឲ្យកងទ័ពទាំងពីរមិនបានមកជិតគ្នាឡើយ នៅពេញមួយយប់។ លោកម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាច្រានផាត់សមុទ្រចេញ ដោយកម្លាំងខ្យល់ពីទិសខាងកើត ដែលបក់យ៉ាងខ្លាំងពេញមួយយប់ ធ្វើឲ្យសមុទ្រទៅជាដីគោក ហើយទឹកក៏ញែកចេញពីគ្នា។
និក្ខមនំ 14:19-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទេវតា*របស់ព្រះជាម្ចាស់ ដែលពីមុននៅខាងមុខជនជាតិអ៊ីស្រាអែល បានទៅនៅខាងក្រោយពួកគេ រីឯដុំពពក*ដែលនៅខាងមុខ ក៏ទៅនៅខាងក្រោយពួកគេដែរ។ ដុំពពកនោះស្ថិតនៅចន្លោះកងទ័ពអេស៊ីប និងកងទ័ពអ៊ីស្រាអែល។ ដុំពពកនោះធ្វើឲ្យងងឹតម្ខាង និងធ្វើឲ្យម្ខាងទៀតភ្លឺនៅពេលយប់។ ហេតុនេះហើយបានជាពេញមួយយប់ កងទ័ពទាំងពីរមិនបានចូលទៅជិតគ្នាឡើយ។ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
និក្ខមនំ 14:19-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅនៅខាងក្រោយដែរ ពពកនោះស្ថិតនៅជាកណ្តាលពួកសាសន៍អេស៊ីព្ទ នឹងពួកអ៊ីស្រាអែលក៏ងងឹតខាងម្ខាង ហើយភ្លឺខាងម្ខាង នៅវេលាយប់ បានជាពួកទាំង២នោះមិនបានមកជិតគ្នា នៅវេលាយប់នោះឡើយ នោះម៉ូសេក៏លើកដៃទៅលើសមុទ្រ ហើយព្រះយេហូវ៉ាទ្រង់ច្រានផាត់សមុទ្រចេញ ដោយកំឡាំងខ្យល់ពីខាងកើត ដែលបក់យ៉ាងខ្លាំងពេញ១យប់នោះ ទ្រង់ធ្វើឲ្យទឹកបានញែកចេញពីគ្នា ឲ្យសមុទ្រទៅជាគោកវិញ