និក្ខមនំ 13:21-22
និក្ខមនំ 13:21-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅពេលថ្ងៃ ព្រះយេហូវ៉ាតែងយាងនៅមុខគេក្នុងបង្គោលពពក ហើយនៅពេលយប់ ព្រះអង្គយាងក្នុងបង្គោលភ្លើង ដើម្បីបំភ្លឺគេ ដើម្បីឲ្យគេអាចធ្វើដំណើរបានទាំងថ្ងៃទាំងយប់។ ឯបង្គោលពពកនៅពេលថ្ងៃ និងបង្គោលភ្លើងនៅពេលយប់ នោះមិនដែលចាកចេញពីពួកគេឡើយ។
និក្ខមនំ 13:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលថ្ងៃ ព្រះអម្ចាស់នាំមុខពួកគេដោយដុំពពក* នៅពេលយប់ ព្រះអង្គនាំមុខពួកគេដោយដុំភ្លើង ដែលបំភ្លឺផ្លូវពួកគេ។ ដូច្នេះ ពួកគេអាចធ្វើដំណើរទាំងថ្ងៃ ទាំងយប់។ នៅពេលថ្ងៃ ដុំពពកមិនដែលឃ្លាតពីមុខប្រជាជនឡើយ ហើយនៅពេលយប់ ដុំភ្លើងស្ថិតនៅមុខពួកគេជានិច្ច។
និក្ខមនំ 13:21-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅវេលាថ្ងៃ ព្រះយេហូវ៉ាទ្រង់តែងយាងនៅមុខគេក្នុងបង្គោលពពក ដើម្បីនឹងនាំផ្លូវ ហើយនៅវេលាយប់ ទ្រង់យាងក្នុងបង្គោលភ្លើង ដើម្បីនឹងបំភ្លឺគេ ប្រយោជន៍ឲ្យគេដើរបានទាំងយប់ទាំងថ្ងៃ ហើយបង្គោលពពកដែលសំរាប់ពេលថ្ងៃ នឹងបង្គោលភ្លើងដែលសំរាប់ពេលយប់ នោះមិនបានថយចេញពីគេឡើយ។