និក្ខមនំ 12:3-6

និក្ខមនំ 12:3-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចូរ​ប្រកាស​ប្រាប់​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា នៅ​ថ្ងៃ​ទី​ដប់ ខែ​នេះ គ្រប់​គ្នា​ត្រូវ​យក​កូន​ចៀម​មួយ តាម​គ្រួសារ​របស់​ឪពុក​រៀងៗ​ខ្លួន គឺ​កូន​ចៀម​មួយ​សម្រាប់​គ្រួសារ​មួយ។ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិ‌ភោគ​កូន​ចៀម​មួយ​អស់ នោះ​ត្រូវ​ចូល​ជា‌មួយ​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិ‌ភោគ​កូន​ចៀម​មួយ​អស់។ ត្រូវ​យក​កូន​ចៀម ឬ​កូន​ពពែ​ឈ្មោល​ល្អ​ឥត​ខ្ចោះ មាន​អាយុ​មួយ​ខួប។ អ្នក​រាល់​គ្នា​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​នេះ ទើប​ឲ្យ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​សម្លាប់​វា​នៅ​ពេល​ថ្ងៃ​លិច។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:3-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ថា: “នៅ​ថ្ងៃ​ទី​ដប់ ក្នុង​ខែ​នេះ ត្រូវ​យក​កូន​ចៀម​មួយ សម្រាប់​គ្រួសារ​នីមួយៗ ឬ​ផ្ទះ​នីមួយៗ បើ​គ្រួសារ​ណា​មាន​គ្នា​តិច​ពេក មិន​អាច​បរិភោគ​កូន​ចៀម​ទាំង​មូល​អស់ ត្រូវ​ឲ្យ​គេ​ចូល​រួម​ជា​មួយ​គ្រួសារ​ជិត​ខាង តាម​ចំនួន​មនុស្ស​ដែល​គេ​មាន រួច​ទើប​ជ្រើស‌រើស​សត្វ​មួយ​ដែល​អាច​បរិភោគ​អស់។ ត្រូវ​ឲ្យ​គេ​រើស​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល មាន​អាយុ​មួយ​ខួប និង​ល្អ​ឥត​ខ្ចោះ។ អ្នក​រាល់​គ្នា​ត្រូវ​រក្សា​សត្វ​នោះ​ទុក​រហូត​ដល់​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​នេះ ទើប​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​អារ-ក​សត្វ​នោះ​ក្រោយ​ថ្ងៃ​លិច។

ចែក​រំលែក
អាន និក្ខមនំ 12

និក្ខមនំ 12:3-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ប្រកាស​ប្រាប់​ដល់​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ថា នៅ​ថ្ងៃ​១០​ខែ​នេះ ត្រូវ​ឲ្យ​គ្រប់​គ្នា​យក​កូន​ចៀម​១ តាម​ពួក​គ្រួ​ឪពុក​ខ្លួន គឺ​កូន​ចៀម​១​សំរាប់​គ្រួ​១ បើ​ផ្ទះ​ណា​មាន​គ្នា​តិច​ពេក មិន​ល្មម​ឲ្យ​អស់​កូន​ចៀម​១​បាន នោះ​ត្រូវ​ចូល​ជា​មួយ​នឹង​អ្នក​ជិត​ខាង​តាម​ចំនួន​មនុស្ស ត្រូវ​ឲ្យ​រាប់​ចំនួន​មនុស្ស​តាម​ដែល​គេ​បរិភោគ​កូន​ចៀម​១​បាន ត្រូវ​តែ​យក​កូន​ចៀម​ឈ្មោល​ឥត​ខ្ចោះ​មាន​អាយុ​១​ខួប ទោះ​ពី​ក្នុង​ហ្វូង​ចៀម​ឬ​ហ្វូង​ពពែ​ក៏​បាន រួច​ត្រូវ​ទុក​វា​ដល់​ថ្ងៃ​១៤​ខែ​នេះ​ឯង នោះ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ត្រូវ​សំឡាប់​វា​នៅ​វេលា​ថ្ងៃ​លិច

ចែក​រំលែក
អាន និក្ខមនំ 12