និក្ខមនំ 10:13-14
និក្ខមនំ 10:13-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ ហើយព្រះយេហូវ៉ាក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើត បក់មកលើស្រុកនោះ ពេញមួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតក៏បក់នាំហ្វូងកណ្តូបមក។ កណ្តូបឡើងមកពេញលើស្រុកអេស៊ីព្ទទាំងមូល ហើយទំពាសពេញទឹកដីស្រុកអេស៊ីព្ទទាំងមូល វាមានចំនួនច្រើនណាស់ តាំងពីដើមមកមិនដែលមានកណ្តូបដូច្នេះឡើយ ហើយតទៅមុខក៏នឹងគ្មានទៀតដែរ។
និក្ខមនំ 10:13-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ូសេលើកដំបងរបស់លោកទៅលើស្រុកអេស៊ីប ហើយព្រះអម្ចាស់ក៏ធ្វើឲ្យមានខ្យល់ពីទិសខាងកើតបក់មកលើស្រុកអេស៊ីប អស់មួយថ្ងៃមួយយប់។ លុះព្រឹកឡើង ខ្យល់ពីទិសខាងកើតនាំហ្វូងកណ្ដូបមក។ ហ្វូងកណ្ដូបហើរចូលមកស្រុកអេស៊ីបទាំងមូល ហើយទំពាសពេញលើដែនដី។ វាមានចំនួនច្រើនឥតគណនា តាំងពីដើមរៀងមក គេមិនដែលជួបប្រទះដូច្នេះទេ ហើយតទៅមុខទៀត ក៏នឹងគ្មានបែបនេះដែរ។
និក្ខមនំ 10:13-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ម៉ូសេក៏លើកដំបងទៅលើស្រុកអេស៊ីព្ទ នោះព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានខ្យល់ ពីខាងកើត បក់មកលើស្រុកនោះ អស់១ថ្ងៃ១យប់ លុះដល់ព្រឹកឡើងក៏បក់ដោយទាំងកណ្តូបមកផង កណ្តូបឡើងមកគ្របលើស្រុកអេស៊ីព្ទទាំងមូល ក៏ទំនៅពេញគ្រប់ទាំងព្រំស្រុក វានាំឲ្យវេទនាណាស់ តាំងពីដើមមកមិនដែលមានកណ្តូបយ៉ាងនោះឡើយ ហើយទៅខាងមុខក៏មិនដែលមានទៀតដែរ