និក្ខមនំ 10:1-2

និក្ខមនំ 10:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ផារ៉ោន ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​ស្តេច និង​ពួក​នាម៉ឺន​មន្ត្រី​របស់​ស្ដេច​មាន​ចិត្ត​រឹង​ទទឹង ដើម្បី​ឲ្យ​យើង​បាន​សម្តែង​អស់​ទាំង​ទី​សម្គាល់​របស់​យើង នៅ​ក្នុង​ចំណោម​ពួក‌គេ ហើយ​អ្នក​អាច​និទាន​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ពី​ការ​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​ពី​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​សម្តែង​នៅ​ក្នុង​ចំណោម​ពួក​‌គេ យ៉ាង​នោះ អ្នក​នឹង​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។

ចែក​រំលែក
អាន និក្ខមនំ 10

និក្ខមនំ 10:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ស្ដេច​ផារ៉ោន ដ្បិត​យើង​បាន​ធ្វើ​ឲ្យ​ស្ដេច និង​នាម៉ឺន​មន្ត្រី​មាន​ចិត្ត​មានះ ដើម្បី​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​នៅ​ក្នុង​ចំណោម​ពួក​គេ។ ដូច្នេះ អ្នក​អាច​តំណាល​ប្រាប់​កូន និង​ចៅ នៅ​ជំនាន់​ក្រោយ​ថា យើង​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេស៊ីប​របៀប​ណា ហើយ​យើង​បាន​សម្តែង​ទី​សម្គាល់​ដ៏​អស្ចារ្យ​អ្វី​ខ្លះ នៅ​ក្នុង​ចំណោម​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់»។

ចែក​រំលែក
អាន និក្ខមនំ 10