និក្ខមនំ 1:18-22
និក្ខមនំ 1:18-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចស្រុកអេស៊ីបក៏កោះហៅឆ្មបទាំងពីរនាក់មក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាអ្នកធ្វើដូច្នេះ ម្ដេចក៏ទុកឲ្យកូនប្រុសៗនៅរស់?»។ ឆ្មបទាំងពីរទូលព្រះចៅផារ៉ោនថា៖ «ស្ត្រីជាតិហេប្រឺមិនដូចស្ត្រីជាតិអេស៊ីបទេ ស្ត្រីទាំងនោះរឹងប៉ឹងណាស់ គឺមុនឆ្មបទៅដល់ នាងសម្រាលកូនរួចស្រេចទៅហើយ»។ ព្រះជាម្ចាស់ប្រទានពរឆ្មបទាំងពីរ។ ជនជាតិអ៊ីស្រាអែលកើនចំនួនជាច្រើន ហើយមានកម្លាំងកាន់តែខ្លាំង។ ដោយឆ្មបទាំងពីរកោតខ្លាចព្រះជាម្ចាស់ ព្រះអង្គប្រោសប្រទានឲ្យគ្រួសាររបស់គាត់បានចម្រុងចម្រើន។ បន្ទាប់មក ព្រះចៅផារ៉ោនបានបញ្ជាដល់ប្រជាជនអេស៊ីបទាំងអស់ថា៖ «ចូរយកកូនប្រុសសាសន៍ហេប្រឺដែលទើបនឹងកើតទាំងប៉ុន្មាន ទៅបោះចោលក្នុងទន្លេនីល ចូរទុកជីវិតឲ្យតែកូនស្រីៗប៉ុណ្ណោះ!»។
និក្ខមនំ 1:18-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ស្តេចស្រុកអេស៊ីព្ទក៏កោះហៅឆ្មបទាំងនោះមក ហើយសួរថា៖ «ហេតុអ្វីបានជានាងធ្វើដូច្នេះ ហើយទុកឲ្យកូនប្រុសៗនៅរស់?» ឆ្មបទាំងពីរទូលផារ៉ោនថា៖ «ព្រោះស្ត្រីសាសន៍ហេព្រើរមិនដូចស្ត្រីសាសន៍អេស៊ីព្ទទេ គេរឹងប៉ឹងណាស់ ឆ្មបមិនទាន់ទៅដល់ផង នាងសម្រាលកូនរួចស្រេចទៅហើយ»។ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរឆ្មបទាំងនោះ ហើយប្រជាជនអ៊ីស្រាអែលមានចំនួនកាន់តែច្រើនឡើង និងមានកម្លាំងកាន់តែខ្លាំង។ ដោយព្រោះពួកឆ្មបទាំងនោះកោតខ្លាចព្រះ ព្រះអង្គក៏ប្រទានឲ្យពូជពង្សរបស់នាងបានចម្រុងចម្រើន។ បន្ទាប់មក ផារ៉ោនបញ្ជាដល់ប្រជារាស្ត្រទាំងអស់ថា៖ «អស់ទាំងកូនប្រុសៗដែលកើតពីពួកហេព្រើរ ត្រូវបោះចោលទៅក្នុងទន្លេនីល តែត្រូវទុកឲ្យកូនស្រីៗទាំងប៉ុន្មាននៅរស់»។
និក្ខមនំ 1:18-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯស្តេចស្រុកអេស៊ីព្ទក៏ហៅឆ្មបទាំងនោះមកសួរថា ហេតុអ្វីបានជាធ្វើយ៉ាងដូច្នេះ គឺដែលទុកកូនប្រុសៗឲ្យរស់នៅនេះ ឆ្មបទូលឆ្លើយទៅផារ៉ោនថា គឺពីព្រោះពួកស្រីសាសន៍ហេព្រើរមិនមែនដូចជាស្រីសាសន៍អេស៊ីព្ទទេ គេរហ័សណាស់ ដ្បិតឆ្មបមិនទាន់ទាំងមកដល់ផង នោះគេបានសំរាលរួចជាមុនទៅហើយ ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរដល់ឆ្មបទាំងនោះ ឯពួកជនជាតិអ៊ីស្រាអែលគេកាន់តែចំរើនជាច្រើនឡើង ត្រឡប់ទៅជាមានកំឡាំងគ្រប់ចំពូក ហើយដោយព្រោះពួកឆ្មបនោះមានសេចក្ដីកោតខ្លាចដល់ព្រះ បានជាទ្រង់ចំរើនពូជឲ្យគេ។ នោះផារ៉ោនទ្រង់បង្គាប់ដល់បណ្តារាស្ត្រថា អស់ទាំងកូនប្រុសៗដែលកើតមក នោះត្រូវបោះចោលទៅក្នុងទន្លេចេញ តែកូនស្រីៗទាំងប៉ុន្មានត្រូវទុកឲ្យរស់នៅវិញ។