នាងអេសធើរ 8:17
នាងអេសធើរ 8:17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅតាមអាណាខេត្ត និងនៅតាមទីក្រុង នៅកន្លែងណាដែលរាជបញ្ជា និងរាជក្រឹត្យរបស់ស្តេចបានទៅដល់ ទីនោះពួកសាសន៍យូដាក៏មានអំណរសប្បាយ មានការជប់លៀង និងមានថ្ងៃឈប់សម្រាក ក៏មានសាសន៍ដទៃជាច្រើនដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ព្រោះគេភ័យខ្លាចដល់សាសន៍យូដា។
នាងអេសធើរ 8:17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅតាមអាណាខេត្ត និងតាមក្រុងនីមួយៗ ដែលរាជបញ្ជា និងរាជក្រឹត្យទៅដល់ ជនជាតិយូដាមានអំណរសប្បាយឥតឧបមា។ ពួកគេនាំគ្នាជប់លៀង ហើយថ្ងៃនោះជាថ្ងៃបុណ្យយ៉ាងធំ។ មានជាតិសាសន៍ជាច្រើនចូលសាសន៍យូដា ព្រោះពួកគេភ័យខ្លាចជនជាតិយូដាជាខ្លាំង។
នាងអេសធើរ 8:17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយនៅគ្រប់ទាំងខេត្ត នឹងទីក្រុង នៅកន្លែងណា ដែលបានប្រកាសប្រាប់ព្រះរាជឱង្ការ នឹងបង្គាប់របស់ស្តេច នោះពួកសាសន៍យូដាក៏មានសេចក្ដីរីករាយសាទរ ព្រមទាំងជប់លៀង ហើយមានថ្ងៃសប្បាយ មានពួកសាសន៍ដទៃជាច្រើន ដែលនៅក្នុងស្រុក បានចូលជាតិជាសាសន៍យូដា ដោយកើតមានសេចក្ដីកោតខ្លាចដល់គេ។