នាងអេសធើរ 2:19-20
នាងអេសធើរ 2:19-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅគ្រាដែលគេប្រមូលពួកស្ត្រីក្រមុំមកជួបជុំគ្នាជាលើកទីពីរ ម៉ាដេកាយកំពុងអង្គុយនៅមាត់ទ្វាររាជវាំង។ ឯព្រះនាងអេសធើរមិនបានប្រាប់ឲ្យអ្នកណាដឹងពីសាច់ញាតិ និងពីជាតិសាសន៍របស់ខ្លួនទេ គឺតាមបង្គាប់របស់ម៉ាដេកាយ ព្រោះព្រះនាងស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមព្រះនាងនៅឡើយ។
នាងអេសធើរ 2:19-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅគ្រាដែលគេប្រមូលស្ត្រីព្រហ្មចារីជាលើកទីពីរ លោកម៉ាដេកាយមានមុខងារក្នុងក្រុមអ្នកយាមរាជវាំង។ មកទល់ពេលនោះ ព្រះនាងអេសធើរពុំទាន់ប្រាប់ឲ្យនរណាដឹងអំពីជាតិសាសន៍ និងដើមកំណើតរបស់ព្រះនាងទេ គឺព្រះនាងធ្វើតាមពាក្យដែលលោកម៉ាដេកាយបង្គាប់ ក្នុងកាលដែលព្រះនាងស្ថិតនៅក្រោមអាណាព្យាបាលរបស់គាត់នៅឡើយ។
នាងអេសធើរ 2:19-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ពួកនាងក្រមុំបានប្រជុំគ្នាលើកទី២ នោះម៉ាដេកាយគាត់អង្គុយនៅត្រង់មាត់ទ្វារព្រះរាជវាំង ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹង ពីគ្រួ នឹងពីជំនួរវង្សរបស់ខ្លួនទេ តាមបង្គាប់របស់ម៉ាដេកាយ ពីព្រោះនាងនៅតែស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមនៅឡើយ