នាងអេសធើរ 10:3
នាងអេសធើរ 10:3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតម៉ាដេកាយ ជាសាសន៍យូដា មានតំណែងបន្ទាប់ពីព្រះបាទអ័ហាស៊ូរុស លោកជាអ្នកធំក្នុងចំណោមពួកសាសន៍យូដា ហើយពួកបងប្អូនរបស់លោកយ៉ាងច្រើនគោរពរាប់អានលោក ព្រោះលោកស្វែងរកសេចក្ដីល្អដល់ប្រជាជនរបស់លោក ហើយនិយាយជាពាក្យស្រគត់ស្រគំដល់មនុស្សទាំងអស់។:៚
នាងអេសធើរ 10:3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកម៉ាដេកាយ ដែលជាជនជាតិយូដា បានទទួលតំណែងធំជាងគេ បន្ទាប់ពីព្រះចៅអហាស៊ូរុស។ លោកជាវរជនមួយរូបរបស់ជនជាតិយូដា ដែលជនរួមជាតិរបស់លោកគោរពស្រឡាញ់គ្រប់ៗគ្នា។ លោកតែងតែផ្ដល់ផលប្រយោជន៍ និងសេចក្ដីសុខជូនប្រជាជនរបស់លោកជានិច្ច៕
នាងអេសធើរ 10:3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតម៉ាដេកាយ ជាសាសន៍យូដា លោកជាអ្នកបន្ទាប់នឹងស្តេចអ័ហាស៊ូរុសនោះឯង ហើយក៏ជាអ្នកធំក្នុងពួកសាសន៍យូដា ព្រមទាំងមានពួកបងប្អូនលោកយ៉ាងសន្ធឹករាប់អានផង ដោយលោករកតែសេចក្ដីល្អដល់សាសន៍របស់ខ្លួន ហើយនិយាយជាពាក្យស្រគត់ស្រគំដល់ជាតិផង។:៚