នាងអេសធើរ 1:20-22
នាងអេសធើរ 1:20-22 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ កាលណាសេចក្ដីសម្រេចរបស់ព្រះរាជាបានប្រកាសពាសពេញនគររបស់ទ្រង់ (ដ្បិតនគរនោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្តីរបស់ខ្លួន តាំងពីអ្នកធំ រហូតដល់អ្នកតូច»។ យោបល់នេះគាប់ព្រះហឫទ័យដល់ស្តេច និងពេញចិត្តដល់ពួកមន្ត្រីណាស់ ហើយស្ដេចក៏ធ្វើតាមពាក្យរបស់មមូកាន។ ស្ដេចផ្ញើព្រះរាជសារទៅគ្រប់អាណាខេត្តទាំងអស់ គឺទៅកាន់អាណាខេត្តនីមួយៗ តាមអក្សរសាស្ត្រជាតិរបស់គេ ហើយទៅកាន់សាសន៍នីមួយៗ តាមភាសារបស់គេ ដោយប្រកាសឲ្យបុរសៗទាំងអស់ ធ្វើជាមេលើគ្រួសាររបស់ខ្លួន ហើយត្រូវនិយាយតាមភាសាកំណើតរបស់ប្ដី។
នាងអេសធើរ 1:20-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលណាប្រជាជនដឹងអំពីសេចក្ដីសម្រេចដ៏សំខាន់ ដែលព្រះរាជាប្រកាសក្នុងរាជាណាចក្រទាំងមូល ស្ត្រីទាំងអស់មុខជាគោរពប្ដីរបស់ខ្លួន តាំងពីអ្នកធំរហូតដល់អ្នកតូច»។ ព្រះរាជាសព្វព្រះហឫទ័យនឹងយោបល់នេះណាស់ ហើយពួកមេដឹកនាំក៏ពេញចិត្តដែរ។ ព្រះរាជាក៏ធ្វើតាមសំណើរបស់លោកមមូកាន គឺស្ដេចផ្ញើរាជសារទៅគ្រប់អាណាខេត្តទាំងអស់តាមអក្សរ និងភាសារបស់ប្រជាជនក្នុងអាណាខេត្តនីមួយៗ ដើម្បីឲ្យប្ដីៗទាំងអស់ធ្វើជាមេលើគ្រួសាររបស់ខ្លួន ហើយគ្រួសារនោះត្រូវនិយាយភាសាកំណើតរបស់ប្ដី។
នាងអេសធើរ 1:20-22 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ កាលណាព្រះរាជឱង្ការរបស់ស្តេចបានប្រកាសផ្សាយទៅគ្រប់ក្នុងនគរទ្រង់ (រីឯនគរទ្រង់នោះធំណាស់) នោះស្ត្រីទាំងអស់នឹងគោរពប្រតិបត្តិដល់ប្ដីខ្លួន ទោះទាំងធំទាំងតូចផង សេចក្ដីនោះក៏គាប់សព្វព្រះទ័យដល់ស្តេច នឹងចិត្តនៃពួកនាយកផង រួចស្ដេចទ្រង់ក៏ធ្វើតាមពាក្យរបស់មមូកាន ទ្រង់ផ្ញើព្រះរាជសារទៅដល់អស់ទាំងខេត្តរបស់ស្តេច គឺដល់គ្រប់ទាំងខេត្តតាមអក្សរជាតិរបស់គេ ហើយទៅគ្រប់ទាំងសាសន៍ តាមភាសារបស់គេ បង្គាប់ថា មនុស្សប្រុសៗត្រូវធ្វើជាម្ចាស់លើផ្ទះរបស់ខ្លួន ហើយសេចក្ដីនោះក៏បានប្រកាសទួទៅ តាមភាសារបស់ជនគ្រប់ជាតិ។