នាងអេសធើរ 1:1-3

នាងអេសធើរ 1:1-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រី​ឯ​នៅ​គ្រា​ព្រះ‌បាទ​អ័ហា‌ស៊ូរុស ជា​ស្តេច​ដែល​សោយ‌រាជ្យ​លើ​មួយ​រយ​ម្ភៃ​ប្រាំពីរ​ខេត្ត ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា រហូត​ដល់​ស្រុក​អេធី‌យ៉ូពី ក្នុង​គ្រា​នោះ កាល​ព្រះ‌បាទ​អ័ហា‌ស៊ូរុស គង់​លើ​បល្ល័ង្ក‌រាជ្យ​នៅ​ស៊ូសាន ជា​ក្រុង​ហ្លួង គឺ​នៅ​ឆ្នាំ​ទី​បីនៃ​រជ្ជ​កាល​របស់​ស្ដេច ស្ដេច​បាន​ជប់‌លៀង​ដល់​ពួក​មន្ត្រី និង​ពួក​រាជ​បម្រើ​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​ពួក​មេ‌ទ័ព​សាសន៍​ពើស៊ី និង​សាសន៍​មេឌី ពួក​អភិជន និង​ពួក​ចៅ‌ហ្វាយ​ខេត្ត​ទាំងប៉ុន្មាន ក៏​នៅ​ចំពោះ​ស្ដេច​ដែរ

ចែក​រំលែក
អាន នាងអេសធើរ 1

នាងអេសធើរ 1:1-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

នេះ​ជា​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន​នៅ​ជំនាន់​ព្រះចៅ​អហា‌ស៊ូរុស ។ ព្រះចៅ​អហា‌ស៊ូរុស​គ្រប់‌គ្រង​លើ​អាណា‌ខេត្ត​ចំនួន​មួយ​រយ​ម្ភៃ​ប្រាំ‌ពីរ គឺ​ចាប់​តាំង​ពី​ស្រុក​ឥណ្ឌា​រហូត​ដល់​ស្រុក​អេត្យូ‌ពី ។ នៅ​ជំនាន់​នោះ ព្រះចៅ​អហា‌ស៊ូរុស​សោយ​រាជ្យ​នៅ​ក្រុង​ស៊ូសាន ជា​រាជ​ធានី។ នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជ‌កាល​របស់​ស្ដេច ស្ដេច​បាន​រៀបចំ​ពិធី​ជប់‌លៀង​មួយ​ទទួល​មេ​ដឹក​នាំ និង​មន្ត្រី​ទាំង​អស់​របស់​ស្ដេច ព្រម​ទាំង​មេ‌ទ័ព​ពែរ្ស និង​មេឌី ពួក​អ្នក​មុខ​អ្នក​ការ និង​ទេសា‌ភិបាល​របស់​អាណា‌ខេត្ត​ទាំង​អស់។

ចែក​រំលែក
អាន នាងអេសធើរ 1