អេភេសូ 5:20-24

អេភេសូ 5:20-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ត្រូវ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​គ្រប់​ពេល​វេលា និង​គ្រប់​កិច្ចការ​ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌អម្ចាស់​នៃ​យើង។ បងប្អូន​ដែល​កោត​ខ្លាច​ព្រះ‌គ្រិស្ត ត្រូវ​គោរព​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក។ បងប្អូន​ជា​ស្ត្រី​ដែល​មាន​ស្វាមី ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ដូច​ជា​គោរព​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ស្វាមី​នាំ​មុខ ភរិយា ដូច​ព្រះ‌គ្រិស្ត​នាំ​មុខ​ក្រុម‌ជំនុំ* ហើយ​ជា​ព្រះ‌សង្គ្រោះ​របស់​ក្រុម‌ជំនុំ​ដែល​ជា​ព្រះ‌កាយ​ព្រះអង្គ។ ហេតុ​នេះ ក្រុម‌ជំនុំ​គោរព​ចុះ​ចូល​នឹង​ព្រះ‌គ្រិស្ត​យ៉ាង​ណា ភរិយា​ក៏​ត្រូវ​គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:20-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ ជា​ព្រះ‌វរបិតា​ជា‌និច្ច ក្នុង​គ្រប់​ការ​ទាំង​អស់ ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។ ត្រូវ​ចុះ​ចូល​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​កោត​ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។ ប្រពន្ធ​រាល់​គ្នា​អើយ ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ចុះ។ ដ្បិត​ប្តី​ជា​ក្បាល​របស់​ប្រពន្ធ ដូច​ព្រះ‌គ្រីស្ទ​ជា​សិរសា​របស់​ក្រុម​ជំនុំ ហើយ​ព្រះ‌អង្គ​ផ្ទាល់ ជា​ព្រះ‌សង្គ្រោះ​របស់​រូប‌កាយ។ ដូច​ជា​ក្រុម​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​យ៉ាង​ណា ប្រពន្ធ​ក៏​ត្រូវ​ចុះ​ចូល​នឹង​ប្តី​របស់​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេភេសូ 5

អេភេសូ 5:20-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទាំង​អរ​ព្រះ‌គុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​ជា​ដរាប ក្នុង​គ្រប់​ការ​ទាំង​អស់ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ហើយ​ទាំង​ចំណុះ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌គ្រីស្ទ។ ស្ត្រី​រាល់​គ្នា​អើយ ចូរ​ឲ្យ​ចុះ​ចូល​ចំពោះ​ប្ដី​ខ្លួន ដូច​ជា​ចុះ​ចូល​នឹង​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ប្ដី​ជា​ក្បាល​នៃ​ប្រពន្ធ ដូច​ជា​ព្រះ‌គ្រីស្ទ​ទ្រង់​ជា​សិរសា​នៃ​ពួក​ជំនុំ​ដែរ ក៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​ដល់​រូប‌កាយ​ផង ហើយ​ដូច​ជា​ពួក​ជំនុំ​ចុះ​ចូល​នឹង​ព្រះ‌គ្រីស្ទ​ជា​យ៉ាង​ណា នោះ​ត្រូវ​ឲ្យ​ប្រពន្ធ​ចុះ​ចូល​នឹង​ប្ដី​ខ្លួន ក្នុង​គ្រប់​ការ​ទាំង​អស់​យ៉ាង​នោះ​ដែរ។

ចែក​រំលែក
អាន អេភេសូ 5