អេភេសូ 4:25-31

អេភេសូ 4:25-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ សូម​បងប្អូន​ឈប់​និយាយ​កុហក​ទៅ «ម្នាក់ៗ​ត្រូវ​និយាយ​តែ​សេចក្ដី​ពិត​ទៅ​កាន់​បងប្អូន​ឯ​ទៀតៗ ដ្បិត​យើង​ជា​សរីរាង្គ​របស់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​បងប្អូន​ខឹង សូម​ប្រយ័ត្ន កុំ​ប្រព្រឹត្ត​អំពើ​បាប» កុំ​ទុក​កំហឹង​រហូត​ដល់​ថ្ងៃ​លិច​នោះ​ឡើយ។ កុំ​ហុច​ឱកាស​ឲ្យ​មារ*​មក​ល្បួង​បងប្អូន។ អ្នក​ណា​ធ្លាប់​លួច កុំ​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ដោយ​ចិត្ត​ទៀង​ត្រង់ ដើម្បី​យក​ផល​ទៅ​ជួយ​អ្នក​ដែល​ខ្វះ​ខាត។ កុំ​ឲ្យ​មាន​ពាក្យ​អាស្រូវ​ណា​មួយ​ចេញ​ពី​មាត់​បងប្អូន​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អ​ដែល​ជួយ​កសាង​ជំនឿ​អ្នក​ដទៃ ប្រសិន​បើ​គេ​ត្រូវ​ការ ព្រម​ទាំង​នាំ​ព្រះ‌ពរ​មក​ឲ្យ​អ្នក​ស្ដាប់​ផង​ដែរ។ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ*​របស់​ព្រះ‌ជាម្ចាស់​ព្រួយ​ព្រះ‌ហឫទ័យ​សោះ​ឡើយ ដ្បិត​ព្រះអង្គ​បាន​ដៅ​សញ្ញា​សម្គាល់​របស់​ព្រះ‌វិញ្ញាណ​មក​លើ​បងប្អូន ទុក​សម្រាប់​ថ្ងៃ​ដែល​ព្រះអង្គ​នឹង​យាង​មក​លោះ​យើង។ សូម​បងប្អូន​កម្ចាត់​ចិត្ត​ជូរ‌ចត់ ចិត្ត​ក្ដៅ​ក្រហាយ កំហឹង សម្រែក​ឡូឡា ពាក្យ​ជេរ​ប្រមាថ ព្រម​ទាំង​សេចក្ដី​អាក្រក់​គ្រប់​បែប​យ៉ាង ចេញ​ពី​ចំណោម​បងប្អូន​ទៅ។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:25-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដែល​បាន​ដោះ​សេចក្តី​ភូត​ភរ​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្តី​ពិត​ទៅ​អ្នក​ជិត​ខាង​ខ្លួន​វិញ ដ្បិត​យើង​ជា​អវយវៈ​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប កុំ​ឲ្យ​សេចក្តី​កំហឹង​របស់​អ្នក​រាល់​គ្នា​នៅ​រហូត​ដល់​ថ្ងៃ​លិច​ឡើយ កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ។ អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៀត ផ្ទុយ​ទៅ​វិញ ត្រូវ​ឲ្យ​អ្នក​នោះ​ខំ​ប្រឹង​ដោយ​ចិត្ត​ទៀង​ត្រង់ ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះ​ខាត​ផង។ មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ​ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​និយាយ​តែ​ពាក្យ​ល្អៗ សម្រាប់​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់។ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ព្រះ​ព្រួយ​ព្រះ‌ហឫ‌ទ័យ​ឡើយ ដ្បិត​ព្រះ‌អង្គ​បាន​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សម្រាប់​ថ្ងៃ​ប្រោស​លោះ។ ចូរ​ដក​អស់​ទាំង​សេចក្តី​ជូរ​ចត់ ចិត្ត​ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ និង​គ្រប់​ទាំង​សេចក្តី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:25-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​បាន​ដោះ​សេចក្ដី​កំភូត​ចេញ​ហើយ នោះ​ត្រូវ​ឲ្យ​និយាយ​សេចក្ដី​ពិត នឹង​អ្នក​ជិត​ខាង​រៀង​ខ្លួន​វិញ ដ្បិត​យើង​រាល់​គ្នា​ជា​អវយវៈ​ផង​គ្នា​ទៅ​វិញ​ទៅ​មក ចូរ​ខឹង​ចុះ តែ​កុំ​ឲ្យ​ធ្វើ​បាប​ឡើយ កុំ​ឲ្យ​សេចក្ដី​កំហឹង​របស់​អ្នក​នៅ​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ក៏​កុំ​ឲ្យ​អារក្ស​មាន​ឱកាស​ឲ្យ​សោះ អ្នក​ណា​ដែល​ធ្លាប់​លួច ត្រូវ​ឈប់​លួច​ទៅ ស៊ូ​ឲ្យ​អ្នក​នោះ​ទ្រាំ​នឿយ‌ហត់​ជា​ជាង ទាំង​ធ្វើ​ការ​ល្អ​ដោយ​ដៃ​ខ្លួន​វិញ ដើម្បី​ឲ្យ​មាន​អ្វី​នឹង​ចែក​ដល់​អ្នក​ណា​ដែល​ត្រូវ​ការ​ផង មិន​ត្រូវ​ឲ្យ​មាន​ពាក្យ​អាក្រក់​ណា​មួយ ចេញ​ពី​មាត់​អ្នក​រាល់​គ្នា​ឡើយ ចូរ​បញ្ចេញ​តែ​ពាក្យ​ណា​ដែល​ល្អៗ សំរាប់​នឹង​ស្អាង​ចិត្ត​តាម​ត្រូវ​ការ ដើម្បី​ឲ្យ​បាន​ផ្តល់​ព្រះ‌គុណ​ដល់​អស់​អ្នក​ដែល​ស្តាប់ កុំ​ធ្វើ​ឲ្យ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​នៃ​ព្រះ​បាន​ព្រួយ​ព្រះ‌ហឫទ័យ ដែល​ទ្រង់​ដៅ​ចំណាំ​អ្នក​រាល់​គ្នា ទុក​សំរាប់​ដល់​ថ្ងៃ​ប្រោស​លោះ​នោះ​ឡើយ ចូរ​ខំ​ដក​គ្រប់​ទាំង​សេចក្ដី​ជូរ​ល្វីង ក្តៅ​ក្រហាយ កំហឹង ឡូឡា ជេរ​ប្រមាថ នឹង​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ចេញ​ពី​ពួក​អ្នក​រាល់​គ្នា​ទៅ

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:25-31

អេភេសូ 4:25-31 គខប