អេភេសូ 4:21-24

អេភេសូ 4:21-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

អ្នក​រាល់​គ្នា​ពិត​ជា​បាន​ឮ​អំពី​ព្រះ‌អង្គ ហើយ​បាន​រៀន​ក្នុង​ព្រះ‌អង្គ តាម​សេចក្តី​ពិត​ដែល​នៅ​ក្នុង​ព្រះ‌យេស៊ូវ។ ខាង​ឯ​កិរិយា​ប្រព្រឹត្ត​កាល​ពី​ដើម នោះ​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដោះ​មនុស្ស​ចាស់ ដែល​តែង​តែ​ខូច តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​សេចក្តី​ឆបោក​ចោល​ទៅ ហើយ​ឲ្យ​គំនិត​ក្នុង​ចិត្ត​របស់​អ្នក​រាល់​គ្នា​បាន​កែ​ប្រែ​ជា​ថ្មី​ឡើង ទាំង​ពាក់​មនុស្ស​ថ្មី ដែល​ព្រះ​បាន​បង្កើត​មក​ឲ្យ​ដូច​ព្រះ‌អង្គ​ក្នុង​សេចក្តី​សុចរិត និង​ក្នុង​សេចក្តី​បរិសុទ្ធ​របស់​សេចក្តី​ពិត។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:21-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រសិន​បើ​បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បងប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះអង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះអង្គ​មែន បងប្អូន​ត្រូវ​តែ​លះ‌បង់​កិរិយា​មារយាទ ដែល​បងប្អូន​ធ្លាប់​កាន់​ពី​ដើម គឺ​ត្រូវ​ដោះ​ជីវិត​ចាស់​ដែល​កំពុង​តែ​វិនាស តាម​ការ​លោភ‌លន់​បញ្ឆោត​ចិត្ត​នេះ​ចោល​ទៅ។ ត្រូវ​ប្រែ​គំនិត​ប្រាជ្ញា និង​វិញ្ញាណ​ឲ្យ​បាន​ថ្មី​ឡើង ហើយ​ត្រូវ​ពាក់​ជីវិត​ថ្មី​ដ៏​សុចរិត* និង​វិសុទ្ធ* មក​ពី​សេចក្ដី​ពិត ជា​ជីវិត​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។

ចែក​រំលែក
អាន អេភេសូ 4