អេភេសូ 4:1-6

អេភេសូ 4:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ខ្ញុំ​ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ សូម​ទូន្មាន​អ្នក​រាល់​គ្នា​ឲ្យ​រស់​នៅ​ស័ក្ដិ‌សម​នឹង​ការ​ត្រាស់​ហៅ តាម​ដែល​ព្រះ‌អង្គ​បាន​ត្រាស់​ហៅ​អ្នក​រាល់​គ្នា​នោះ​ចុះ ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់ ទាំង​ខំ​ប្រឹង​រក្សា​ការ​រួប​រួម​របស់​ព្រះ‌វិញ្ញាណ ដោយ​ចំណង​នៃ​សេចក្ដី​សុខ​សាន្ត។ មាន​រូប‌កាយ​តែ​មួយ និង​ព្រះ‌វិញ្ញាណ​តែ​មួយ ដូច​ជា​អ្នក​រាល់​គ្នា​បាន​ទទួល​ការ​ត្រាស់​ហៅ មក​ក្នុង​សេចក្តី​សង្ឃឹម​តែ​មួយ​នៃ​ការ​ត្រាស់​ហៅ​នោះ​ដែរ មាន​ព្រះ‌អម្ចាស់​តែ​មួយ ជំនឿ​តែ​មួយ ពិធី​ជ្រមុជ​តែ​មួយ មាន​ព្រះ​តែ​មួយ ហើយ​ជា​ព្រះ‌វរបិតា​នៃ​ទាំង​អស់ ដែល​ព្រះ‌អង្គ​ខ្ពស់​លើ​ទាំង​អស់ ធ្វើ​ការ​តាម​រយៈ​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ហេតុ​នេះ ខ្ញុំ​ដែល​ជាប់​ឃុំ‌ឃាំង សូម​ដាស់​តឿន​បងប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ថា ដោយ​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន ចូរ​រស់​នៅ ​ឲ្យ​បាន​សមរម្យ​នឹង​ការ​ត្រាស់​ហៅ​នោះ​ទៅ។ ចូរ​បន្ទាប​ខ្លួន មាន​ចិត្ត​ស្លូត​បូត និង​ចេះ​អត់‌ធ្មត់ ព្រម​ទាំង​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់។ ចូរ​យក​ចិត្ត​ទុក​ដាក់​រក្សា​ឯក‌ភាព​ដែល​មក​ពី​ព្រះ‌វិញ្ញាណ ដោយ​យក​សេចក្ដី​សុខ‌សាន្ត​ធ្វើ​ជា​ចំណង​ប្រាស្រ័យ​ទាក់ទង​គ្នា។ ព្រះ‌កាយ​មាន​តែ​មួយ ហើយ​ព្រះ‌វិញ្ញាណ​ក៏​មាន​តែ​មួយ ដូច​ព្រះ‌ជាម្ចាស់​បាន​ត្រាស់​ហៅ​បងប្អូន​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​តែ​មួយ​នោះ​ដែរ។ ព្រះ‌អម្ចាស់​មាន​តែ​មួយ ជំនឿ​មាន​តែ​មួយ ពិធី​ជ្រមុជ​ទឹក*​មាន​តែ​មួយ។ ព្រះ‌ជាម្ចាស់​មាន​តែ​មួយ ព្រះអង្គ​ជា​ព្រះ‌បិតា​របស់​មនុស្ស​ទាំង​អស់ ព្រះអង្គ​ខ្ពង់‌ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ហើយ​ព្រះអង្គ​ធ្វើ​ការ​តាម​រយៈ​មនុស្ស​ទាំង​អស់ និង​សណ្ឋិត​នៅ​ក្នុង​មនុស្ស​ទាំង​អស់។

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ខ្ញុំ ជា​អ្នក​ជាប់​គុក​ក្នុង​ព្រះ‌អម្ចាស់ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​បែប​គួរ​នឹង​ការ‌ងារ ដែល​ទ្រង់​បាន​ហៅ​មក​ធ្វើ​ចុះ ព្រម​ទាំង​មាន​ចិត្ត​សុភាព ហើយ​ស្លូត‌បូត​គ្រប់​ជំពូក ទាំង​អត់‌ធ្មត់ ហើយ​ទ្រាំ‌ទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ស្រឡាញ់ ហើយ​ខំ​ប្រឹង​រក្សា​សេចក្ដី​រួប‌រួម​គ្នា​របស់​ព្រះ‌វិញ្ញាណ ដោយ​សេចក្ដី​មេត្រី ទុក​ជា​ចំណង​ផង មាន​រូប‌កាយ​តែ​១ ហើយ​ព្រះ‌វិញ្ញាណ​តែ​១ ដូច​ជា​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ក្នុង​សេចក្ដី​សង្ឃឹម​តែ​១​របស់​ការ‌ងារ​អ្នក​រាល់​គ្នា​ដែរ មាន​ព្រះ‌អម្ចាស់​តែ​១ សេចក្ដី​ជំនឿ​តែ​១ បុណ្យ​ជ្រមុជ​តែ​១ មាន​ព្រះ​តែ​១ គឺ​ជា​ព្រះវរ‌បិតា​នៃ​ទាំង​អស់ ដែល​ទ្រង់​ខ្ពស់​លើ​ទាំង​អស់ គង់​នៅ​កណ្តាល​ទាំង​អស់ ហើយ​សណ្ឋិត​នៅ​ក្នុង​ទាំង​អស់

ចែក​រំលែក
អាន អេភេសូ 4

អេភេសូ 4:1-6

អេភេសូ 4:1-6 គខបអេភេសូ 4:1-6 គខបអេភេសូ 4:1-6 គខប