ទុតិយកថា 8:17-18
ទុតិយកថា 8:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរប្រយ័ត្នក្រែងអ្នកនឹកក្នុងចិត្តថា "ខ្ញុំមានទ្រព្យសម្បត្តិទាំងនេះ គឺដោយសារឥទ្ធិឫទ្ធិ និងកម្លាំងដៃរបស់ខ្ញុំ"។ ផ្ទុយទៅវិញ ត្រូវនឹកចាំពីព្រះយេហូវ៉ាជាព្រះរបស់អ្នក ដ្បិតគឺព្រះអង្គហើយដែលប្រទានឲ្យអ្នកមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីបញ្ជាក់សេចក្ដីសញ្ញា ដែលព្រះអង្គបានស្បថនឹងបុព្វបុរស ដូចមាននៅថ្ងៃនេះ។
ទុតិយកថា 8:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មិនត្រូវគិតថា អ្នកមានសម្បត្តិ ដោយសារកម្លាំង និងស្នាដៃរបស់អ្នកផ្ទាល់។ ចូរនឹកចាំពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលប្រទានឲ្យអ្នកមានកម្លាំង ប្រមូលបានសម្បត្តិ ដើម្បីបញ្ជាក់សម្ពន្ធមេត្រី* ដែលព្រះអង្គបានចងជាមួយបុព្វបុរសរបស់អ្នក ដូចព្រះអង្គធ្វើនៅថ្ងៃនេះស្រាប់។
ទុតិយកថា 8:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយក្រែងឯងនឹកក្នុងចិត្តថា គឺដោយឥទ្ធិឫទ្ធិ ហើយនឹងកំឡាំងដៃនៃអញទេ ដែលអញបានទ្រព្យសម្បត្តិទាំងនេះ ត្រូវឲ្យនឹកពីព្រះយេហូវ៉ាជាព្រះនៃឯងវិញ ដ្បិតគឺទ្រង់ហើយ ដែលប្រទានឲ្យឯងមានឥទ្ធិឫទ្ធិ ឲ្យបានទ្រព្យសម្បត្តិ ដើម្បីនឹងបញ្ជាក់សេចក្ដីសញ្ញា ដែលទ្រង់បានស្បថនឹងពួកឰយុកោឯងដូចជាមានសព្វថ្ងៃនេះ