ទុតិយកថា 25:13-16
ទុតិយកថា 25:13-16 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងថង់របស់អ្នកមិនត្រូវមានកូនជញ្ជីងពីរប្រភេទ គឺមួយធ្ងន់ មួយស្រាលឡើយ ក៏មិនត្រូវមានរង្វាល់ពីរប្រភេទ មួយធំ មួយតូច នៅក្នុងផ្ទះអ្នកដែរ ត្រូវមានកូនជញ្ជីងត្រឹមត្រូវពេញទម្ងន់ និងរង្វាល់ត្រឹមត្រូវពេញខ្នាត ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកប្រទានឲ្យ។ ដ្បិតអស់អ្នកណាដែលប្រព្រឹត្តការដូច្នោះ គឺអស់អ្នកដែលប្រព្រឹត្តមិនទៀងត្រង់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
ទុតិយកថា 25:13-16 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ក្នុងថង់របស់អ្នកមិនត្រូវមានកូនទម្ងន់ពីរខុសគ្នា គឺមួយធ្ងន់ មួយស្រាលឡើយ។ ក្នុងផ្ទះរបស់អ្នកក៏មិនមានរង្វាល់ពីរខុសគ្នា គឺមួយធំ មួយតូចដែរ។ អ្នកត្រូវតែមានកូនទម្ងន់ និងរង្វាល់ត្រឹមត្រូវ ដើម្បីឲ្យអ្នកមានអាយុយឺនយូរ នៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រគល់ឲ្យ។ ព្រះអម្ចាស់ ជាព្រះរបស់អ្នក ស្អប់ខ្ពើមជនដែលប្រព្រឹត្តអំពើគៃបន្លំរបៀបនេះណាស់»។
ទុតិយកថា 25:13-16 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្នុងថង់ឯង មិនត្រូវមានកូនជញ្ជីង២យ៉ាង គឺ១ធ្ងន់១ស្រាលឡើយ ក៏មិនត្រូវមានរង្វាល់២យ៉ាង១ធំ១តូច នៅក្នុងផ្ទះឯងដែរ ត្រូវឲ្យមានកូនជញ្ជីងត្រឹមត្រូវពេញទំងន់ នឹងរង្វាល់ត្រឹមត្រូវពេញខ្នាតដែរ ដើម្បីឲ្យឯងមានជីវិតយូរអង្វែងតទៅ នៅក្នុងស្រុកដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រទានឲ្យ ដ្បិតអស់អ្នកណាដែលធ្វើយ៉ាងនោះ គឺដែលប្រព្រឹត្តការដ៏ទុច្ចរិត នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះនៃឯងណាស់។