ទុតិយកថា 17:19
ទុតិយកថា 17:19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវឲ្យសៀវភៅនោះនៅជាមួយស្ដេចជានិច្ច ហើយស្ដេចត្រូវអានរាល់ថ្ងៃ អស់មួយជីវិត ដើម្បីឲ្យទ្រង់រៀនកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ដោយកាន់តាមគ្រប់ទាំងសេចក្ដីដែលនៅក្នុងក្រឹត្យវិន័យ និងច្បាប់ទាំងនេះកុំខាន
ទុតិយកថា 17:19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យសៀវភៅនោះនៅជាមួយនឹងខ្លួន ហើយត្រូវមើលរាល់តែថ្ងៃជានិច្ច អស់១ជីវិតផង ដើម្បីនឹងទំលាប់ខ្លួន ឲ្យចេះកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃខ្លួន ប្រយោជន៍ឲ្យបានកាន់តាមគ្រប់ទាំងសេចក្ដីដែលនៅក្នុងក្រឹត្យវិន័យ នឹងច្បាប់ទាំងនេះ ព្រមទាំងប្រព្រឹត្តតាមផង
ទុតិយកថា 17:19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សៀវភៅនេះត្រូវនៅជាប់ជាមួយស្ដេចជានិច្ច ហើយស្ដេចអានជារៀងរាល់ថ្ងៃ អស់មួយជីវិត ដើម្បីរៀនគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់ខ្លួន ព្រមទាំងកាន់ ហើយប្រតិបត្តិក្រឹត្យវិន័យ និងច្បាប់ទាំងប៉ុន្មាន ដែលមាននៅក្នុងគម្ពីរវិន័យនេះ។