ទុតិយកថា 11:18-23

ទុតិយកថា 11:18-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​របស់​អ្នក​រាល់​គ្នា​ចុះ ហើយ​ត្រូវ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​របស់​អ្នក ទុក​ជា​ទី​សម្គាល់ និង​សម្រាប់​ជា​ស្លាក​នៅ​កណ្ដាល​ថ្ងាស​អ្នក​រាល់​គ្នា។ ត្រូវ​បង្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា ដោយ​និយាយ​ប្រាប់ពួក‌គេ ពេល​អ្នក​អង្គុយ​នៅ​ក្នុង​ផ្ទះ ពេល​អ្នក​ដើរ​តាម​ផ្លូវ ពេល​អ្នក​ចូលដំណេក និង​ពេល​អ្នក​ក្រោក​ពីដំណេក​ផង។ ត្រូវ​កត់​សេចក្ដី​ទាំងនេះ​នៅ​ក្រប​ទ្វារ​ផ្ទះ និង​នៅ​ទ្វារ​ក្រុង​របស់​អ្នក ។ ដើម្បី​ឲ្យ​អាយុ​របស់​អ្នក និង​អាយុ​កូន​ចៅ​របស់​អ្នក​បាន​ចម្រើន​វែង​ឡើង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​បុព្វ‌បុរស​របស់​អ្នក ដូច​ជា​ផ្ទៃ​មេឃ​នៅ​លើ​ផែន‌ដី។ ដ្បិត​បើ​អ្នក​រាល់​គ្នា​ប្រយ័ត្ន​នឹង​កាន់​តាម​អស់​ទាំង​បទ​បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នេះ ដោយ​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវរបស់​ព្រះ‌អង្គ ហើយ​នៅ​ជាប់​នឹង​ព្រះ‌អង្គ នោះ​ព្រះ‌យេហូវ៉ា​នឹង​បណ្តេញ​សាសន៍​ទាំង​អស់​នេះ ចេញ​ពី​មុខអ្នក ហើយ​អ្នក​នឹង​ចាប់​យក​ស្រុក​របស់​សាសន៍​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​អ្នក

ចែក​រំលែក
អាន ទុតិយកថា 11

ទុតិយកថា 11:18-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ត្រូវ​ទុក​ឲ្យ​ព្រះ‌បន្ទូល​ដែល​ខ្ញុំ​ថ្លែង​ប្រាប់​ដក់​នៅ​ក្នុង​ចិត្ត ក្នុង​គំនិត​របស់​អ្នក​រាល់​គ្នា​ជានិច្ច។ ត្រូវ​ចង​ព្រះ‌បន្ទូល​ទាំង​នេះ​ជា​សញ្ញា ជាប់​នៅ​ដៃ ហើយ​ដាក់​នៅ​លើ​ថ្ងាស​របស់​អ្នក​រាល់​គ្នា។ ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​ព្រះ‌បន្ទូល​នេះ គឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្ដាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។ ចូរ​សរសេរ​ព្រះ‌បន្ទូល​នេះ​នៅ​លើ​ក្រប​ទ្វារ​ផ្ទះ​របស់​អ្នក និង​លើ​ក្លោង​ទ្វារ​ក្រុង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា ព្រម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់ ​ថា ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​នឹង​មាន​អាយុ​វែង ដូច​ផ្ទៃ​មេឃ​ស្ថិត​នៅ​លើ​ផែនដី។ ប្រសិន​បើ​អ្នក​រាល់​គ្នា​កាន់ និង​ប្រតិបត្តិ​តាម​យ៉ាង​ដិត​ដល់ នូវ​បទ‌បញ្ជា​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ប្រគល់​ឲ្យ ប្រសិន​បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ព្រម​ទាំង​ដើរ​តាម​មាគ៌ា​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ ហើយ​ជំពាក់​ចិត្ត​លើ​ព្រះអង្គ ព្រះ‌អម្ចាស់​នឹង​បណ្ដេញ​ប្រជា‌ជាតិ​ទាំង​នេះ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ចាប់​យក​ស្រុក​របស់​ប្រជា‌ជាតិ​នានា ដែល​មាន​គ្នា​ច្រើន និង​មាន​កម្លាំង​ខ្លាំង​ជាង​អ្នក​រាល់​គ្នា​មក​ធ្វើ​ជា​កម្មសិទ្ធិ។

ចែក​រំលែក
អាន ទុតិយកថា 11

ទុតិយកថា 11:18-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​អញ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​ឯង​ចុះ ហើយ​ត្រូវ​ឲ្យ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​ឯង​ទុក​ជា​ទី​សំគាល់ នឹង​សំរាប់​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង ត្រូវ​ឲ្យ​កត់​ពាក្យ​ទាំង​នេះ​នៅ​ក្រប​ទ្វារ​ផ្ទះ ហើយ​នៅ​ទ្វារ​កំផែង​ឯង​ដែរ ដើម្បី​អាយុ​ឯង នឹង​អាយុ​កូន​ចៅ​ឯង បាន​ចំរើន​វែង​ឡើង ដូច​ជា​អស់​ទាំង​ថ្ងៃ​នៃ​ស្ថាន‌សួគ៌​នៅ​លើ​ផែនដី នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​ពួក​ឰយុកោ​ឯង ដ្បិត​បើ​ឯង​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​ឯង​នេះ​គ្រប់​ជំពូក​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ដោយ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ទាំង​នេះ ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​បាន​ចាប់​យក​ស្រុក របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​ឯង

ចែក​រំលែក
អាន ទុតិយកថា 11