ទុតិយកថា 1:30-33

ទុតិយកថា 1:30-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែល​យាង​នាំ​មុខ​អ្នក​រាល់​គ្នា ព្រះ‌អង្គ​នឹង​ច្បាំង​ជំនួស​អ្នក​រាល់​គ្នា ដូច​ជា​ព្រះ‌អង្គ​បាន​ច្បាំង​សម្រាប់​អ្នក​រាល់​គ្នា​នៅ​ស្រុក​អេស៊ីព្ទ នៅ​ចំពោះ​មុខ​អ្នករាល់​គ្នា ហើយ​នៅ​ក្នុង​ទី​រហោ‌ស្ថាន អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​បី​ទ្រ​អ្នក​រាល់​គ្នា ដូច​មនុស្ស​បី​កូន​របស់​ខ្លួន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ដំណើរ រហូត​មក​ដល់​ទី​នេះ។ តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ អ្នក​រាល់​គ្នា​នៅ​តែ​មិន​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ ដែល​ព្រះ‌អង្គ​បាន​នាំ​មុខ​អ្នក​រាល់​គ្នា​តាម​ផ្លូវ ដើម្បី​រក​ទី​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ និង​ដោយ​ពពក​នៅ​ពេល​ថ្ងៃ សម្រាប់​បង្ហាញ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ"»។

ចែក​រំលែក
អាន ទុតិយកថា 1

ទុតិយកថា 1:30-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​នៅ​មុខ​អ្នក​រាល់​គ្នា ព្រះអង្គ​នឹង​ប្រយុទ្ធ​ដើម្បី​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​ប្រយុទ្ធ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ នៅ​ស្រុក​អេស៊ីប​ដែរ។ ក្រោយ​មក នៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ដំណើរ​រហូត​មក​ដល់​កន្លែង​នេះ អ្នក​ឃើញ​ស្រាប់​ហើយ​ថា ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បី​អ្នក ដូច​ឪពុក​បី​កូន។ ប៉ុន្តែ នៅ​គ្រា​នោះ អ្នក​រាល់​គ្នា​ពុំ​បាន​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​ទេ ថ្វី‌ដ្បិត​តែ​ព្រះអង្គ​យាង​នៅ​មុខ​អ្នក​រាល់​គ្នា ដើម្បី​រក​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា​បោះ​ជំរំ។ ព្រះអង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ភ្លើង ដើម្បី​បំភ្លឺ​ផ្លូវ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ដើរ​នៅ​ពេល​យប់ ហើយ​ព្រះអង្គ​នាំ​មុខ​អ្នក​រាល់​គ្នា​ក្នុង​ដុំ​ពពក* នៅ​ពេល​ថ្ងៃ”។

ចែក​រំលែក
អាន ទុតិយកថា 1

ទុតិយកថា 1:30-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ដែល​ទ្រង់​យាង​នាំ​មុខ​ឯង ទ្រង់​នឹង​ច្បាំង​ជំនួស​ឯង តាម​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​នៅ​ស្រុក​អេស៊ីព្ទ ឲ្យ​ឯង​បាន​ឃើញ​ជាក់ ហើយ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ផង នោះ​ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ​រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន តែ​ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​ឯង​នៅ​តែ​មិន​ទុក​ចិត្ត​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទៀត ដែល​ទ្រង់​បាន​នាំ​មុខ​ឯង​តាម​ផ្លូវ​ដើម្បី​នឹង​រក​ទី​កន្លែង​ឲ្យ​ឯង​ដំឡើង​ត្រសាល គឺ​ដោយ​ភ្លើង​នៅ​ពេល​យប់ សំរាប់​បង្ហាញ​ផ្លូវ​ដែល​ឯង​ត្រូវ​ដើរ ហើយ​ដោយ​ពពក​នៅ​ពេល​ថ្ងៃ​ដែរ។

ចែក​រំលែក
អាន ទុតិយកថា 1