ដានីយ៉ែល 7:9-10

ដានីយ៉ែល 7:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​ខ្ញុំ​គន់​មើល ឃើញ​គេ​យក​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណ គង់​លើ​បល្ល័ង្ក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មាន​ព្រះ‌ពស្ត្រ​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេសា​នៅ​ព្រះ‌សិរ​ព្រះ‌អង្គ ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ព្រះ‌អង្គ​សុទ្ធ​តែ​ជា​អណ្ដាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ជា​ភ្លើង​ដែល​កំពុង​ឆេះ។ មាន​ទន្លេ​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ព្រះ‌អង្គ មាន​មនុស្ស​រាប់​ពាន់​រាប់​ម៉ឺន​គោរព​បម្រើ​ព្រះ‌អង្គ ហើយ​រាប់​លាន​រាប់​កោដិ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ។ ការ​វិនិច្ឆ័យ​បាន​រៀប​ចំ​ជា​ស្រេច ហើយ​បញ្ជី​ទាំង​ប៉ុន្មាន​ក៏​បើក​ឡើង​ដែរ។

ចែក​រំលែក
អាន ដានីយ៉ែល 7

ដានីយ៉ែល 7:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ពេល​នោះ ខ្ញុំ​នៅ​តែ​គន់​មើល​ត​ទៅ​ទៀត ឃើញ​គេ​យក​រាជ​បល្ល័ង្ក​ជា​ច្រើន​មក​តាំង ហើយ​ព្រះ‌ជាម្ចាស់​នៃ​ពេល​វេលា ដែល​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ គង់​នៅ​លើ​បល្ល័ង្ក​មួយ ទ្រង់​មាន​ព្រះ‌ភូសា​ពណ៌​ស​ដូច​កប្បាស ហើយ​ព្រះ‌កេសា​របស់​ព្រះអង្គ​ស​ដូច​សំឡី ។ បល្ល័ង្ក​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​អណ្ដាត​ភ្លើង ហើយ​មាន​កង់​កំពុង​ឆេះ​សន្ធោ‌សន្ធៅ។ មាន​ទន្លេ​មួយ​ហូរ​សុទ្ធ​តែ​ភ្លើង ចេញ​ពី​មុខ​បល្ល័ង្ក។ មាន​មនុស្ស​រាប់​ម៉ឺន​រាប់​សែន​នាក់​គោរព​បម្រើ​ព្រះអង្គ និង​រាប់​លាន​រាប់​កោដិ​នាក់​ទៀត​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។ ពេល​នោះ ចៅ‌ក្រម​នាំ​គ្នា​អង្គុយ ហើយ​គេ​ក៏​បើក​ក្រាំង​ផ្សេងៗ។

ចែក​រំលែក
អាន ដានីយ៉ែល 7

ដានីយ៉ែល 7:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ខ្ញុំ​ក៏​គន់​មើល ទាល់​តែ​មាន​គេ​យក​បល្ល័ង្ក មក​តាំង ហើយ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​ពី​ចាស់​បុរាណទ្រង់​ក៏​គង់​លើ ព្រះ‌ពស្ត្រ​ទ្រង់​ស‌ស្គុស​ដូច​ហិមៈ ហើយ​ព្រះ‌កេស​នៅ​ព្រះ‌សិរ​ទ្រង់ ក៏​ស​ដូច​រោម​ចៀម​យ៉ាង​ស្អាត ឯ​បល្ល័ង្ក​ទ្រង់ នោះ​សុទ្ធ​តែ​ជា​អណ្តាត​ភ្លើង ហើយ​កង់​នៃ​បល្ល័ង្ក​នោះ ក៏​ជា​ភ្លើង​ឆេះ​ដែរ មាន​ដូច​ជា​ភ្លើង​ហូរ​ចេញ​ពី​ចំពោះ​ទ្រង់​មក មាន​ទាំង​ពាន់​ទាំង​ពាន់​ដែល​គោរព​ដល់​ទ្រង់ ហើយ​ទាំង ម៉ឺន​ទាំង​សែន​ក៏​ឈរ​នៅ​ចំពោះ​ទ្រង់ នោះ​ការ​វិនិច្ឆ័យ​បាន​រៀបចំ​ជា​ស្រេច ឯ​បញ្ជី​ទាំង​ប៉ុន្មាន​បាន​បើក​ឡើង​ហើយ

ចែក​រំលែក
អាន ដានីយ៉ែល 7