ដានីយ៉ែល 7:1-2
ដានីយ៉ែល 7:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅបេលសាសារ ជាស្ដេចស្រុកបាប៊ីឡូន លោកដានីយ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់លោកនិមិត្តឃើញការអស្ចារ្យ ដែលលោកលើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ: លោកដានីយ៉ែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។
ដានីយ៉ែល 7:1-2 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះបាទបេលសាសារ ជាស្តេចស្រុកបាប៊ីឡូន ដានីយ៉ែលបានសុបិនឃើញ ហើយមាននិមិត្តមួយក្នុងគំនិត ក្នុងពេលលោកសម្រាកក្នុងដំណេក។ បន្ទាប់មក លោកកត់ត្រាសុបិននោះ ហើយរៀបរាប់ប្រាប់អត្ថន័យសំខាន់ៗដោយសង្ខេប។ ដានីយ៉ែលបរិយាយថា៖ «មើល៍ ក្នុងនិមិត្តរបស់ខ្ញុំនៅពេលយប់ ខ្ញុំឃើញខ្យល់ទាំងបួនទិសនៅលើអាកាស ធ្លាក់ចុះមកលើមហាសមុទ្រ
ដានីយ៉ែល 7:1-2 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅបេលសាសារ ជាស្ដេចស្រុកបាប៊ីឡូន លោកដានីយ៉ែលបានយល់សុបិននៅពេលសម្រាន្ដ គឺព្រលឹងរបស់លោកនិមិត្តឃើញការអស្ចារ្យ ដែលលោកលើកយកចំណុចសំខាន់ៗ មកសរសេររៀបរាប់ដូចតទៅ: លោកដានីយ៉ែលមានប្រសាសន៍ថា៖ «ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំឃើញខ្យល់ទាំងបួនទិសបក់ពីមេឃមកលើមហាសមុទ្រ។
ដានីយ៉ែល 7:1-2 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅក្នុងឆ្នាំដំបូង នៃបេលសាសារ ជាស្តេចក្រុងបាប៊ីឡូន នោះដានីយ៉ែលលោកយល់សប្តិ ហើយឃើញការជាក់ស្តែងនៅក្នុងខួរ កំពុងដេកលើដំណេក រួចក៏កត់សប្តិនោះទុក ហើយប្រាប់ដោយសង្ខេបតាមសេចក្ដីដែលសំខាន់ៗ ដានីយ៉ែលលោកបរិយាយថា ខ្ញុំបានឃើញការជាក់ស្តែងនៅពេលយប់ដូច្នេះ ខ្យល់ទាំង៤នៅលើអាកាសធ្លាក់ចុះមកលើមហាសមុទ្រ