អេម៉ុស 2:4
អេម៉ុស 2:4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកយូដា អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យ របស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមច្បាប់របស់ព្រះអង្គសោះ គឺសេចក្ដីភូតភររបស់គេបានធ្វើឲ្យគេវង្វេងចេញ ជាសេចក្ដីភូតភរបុព្វបុរសគេបានគោរពតាម។
អេម៉ុស 2:4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកយូដាបាន ប្រព្រឹត្តអំពើបាបបីបួនលើកផ្ទួនៗគ្នា យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានបោះបង់ចោល ក្រឹត្យវិន័យរបស់យើងជាព្រះអម្ចាស់ ហើយមិនកាន់តាមច្បាប់របស់យើងទេ។ ពួកគេវង្វេងទៅតាមព្រះក្លែងក្លាយ ដូចដូនតារបស់ពួកគេដែរ។
អេម៉ុស 2:4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ទ្រង់មានបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំង៣របស់ពួកយូដា អើ ដោយព្រោះ៤ផង នោះអញនឹងមិនព្រមលើកទោសគេចោលឡើយ ពីព្រោះគេបានបោះបង់ចោលក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ហើយមិនបានកាន់តាមបញ្ញត្តច្បាប់របស់ទ្រង់សោះ ឯរបស់កំភូតដែលពួកឰយុកោគេបានគោរពតាម នោះបានធ្វើឲ្យគេវង្វេងចេញ