កិច្ចការ 8:4-8

កិច្ចការ 8:4-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​សិស្ស*​ដែល​បែក‌ខ្ញែក​គ្នា​នោះ បាន​ធ្វើ​ដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​អំពី​ព្រះ‌បន្ទូល។ លោក​ភីលីព​បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​មួយ​នៅ​ស្រុក​សាម៉ារី ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​អំពី​ព្រះ‌គ្រិស្ត* ។ មហា‌ជន​រួម​ចិត្ត​គំនិត​គ្នា​ពេញ​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​លោក​ភីលីព ព្រោះ​គេ​បាន​ឮ​លោក​មាន​ប្រសាសន៍ និង​បាន​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ ដែល​លោក​បាន​ធ្វើ គឺ​មាន​វិញ្ញាណ​អាក្រក់​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ខ្លាំងៗ និង​មាន​មនុស្ស​ខ្វិន មនុស្ស​ស្លាប់​ដៃ​ជើង​ជា​ច្រើន​បាន​ជា។ ប្រជា‌ជន​នៅ​ក្រុង​នោះ មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:4-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ បាន​ចេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រកាស​ព្រះ‌បន្ទូល។ លោក​ភីលីព​ចុះ​ទៅ​ទី​ក្រុង​មួយ​នៅ​ស្រុក​សា‌ម៉ារី ប្រកាស​ប្រាប់​គេ​អំពី​ព្រះ‌គ្រីស្ទ មហាជន​រួម​ចិត្ត​គ្នា​ស្តាប់​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ចំពោះ​សេចក្ដីដែល​លោក​ភីលីព​មាន​ប្រសាសន៍ ដោយ​គេ​ឮ និង​ឃើញ​ទី​សម្គាល់​ដែល​លោក​បាន​ធ្វើ ដ្បិត​មាន​វិញ្ញាណ​អាក្រក់​បាន​ចេញ​ពី​មនុស្ស​ជា​ច្រើន ទាំង​ស្រែក​ឡើង​ជា​ខ្លាំង ហើយ​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង និង​មនុស្ស​ខ្វិន​ជា​ច្រើនបាន​ជា។ ដូច្នេះ នៅ​ទី​ក្រុង​នោះ​មាន​អំណរជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 8

កិច្ចការ 8:4-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចំណែក​អស់​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នោះ គេ​ដើរ​ចុះ​ឡើង​ទាំង​ផ្សាយ​ដំណឹង​ល្អ គឺ​ជា​ព្រះ‌បន្ទូល ឯ​ភីលីព គាត់​ចុះ​ទៅ​ឯ​ទី​ក្រុង​១​នៅ​ស្រុក​សាម៉ារី ប្រាប់​គេ​ពី​ព្រះ‌គ្រីស្ទ ហើយ​បណ្តា​មនុស្ស​ក៏​ស្រុះ​ចិត្ត​គ្នា នឹង​ប្រុង​ស្តាប់​អស់​ទាំង​សេចក្ដី ដែល​ភីលីព​និយាយ ដោយ​គេ​ឮ ហើយ​ឃើញ​ទី​សំគាល់​ដែល​គាត់​ធ្វើ ព្រោះ​មាន​អារក្ស​អសោចិ៍ ដែល​បាន​ចូល​មនុស្ស​ជា​ច្រើន វា​ស្រែក​ឡើង​ជា​ខ្លាំង រួច​ចេញ​មក ក៏​មាន​មនុស្ស​ស្លាប់​ដៃ​ស្លាប់​ជើង នឹង​មនុស្ស​ខ្វិន​ជា​ច្រើន បាន​ជា​ដែរ ហើយ​នៅ​ទី​ក្រុង​នោះ គេ​មាន​សេចក្ដី​អំណរ​ជា​ខ្លាំង។

ចែក​រំលែក
អាន កិច្ចការ 8