កិច្ចការ 8:38-40
កិច្ចការ 8:38-40 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លោកបង្គាប់ឲ្យបញ្ឈប់រទេះ ហើយអ្នកទាំងពីរ ទាំងលោកភីលីព និងអ្នកកម្រៀវ ក៏ចុះទៅក្នុងទឹក រួចលោកក៏ជ្រមុជទឹកឲ្យអ្នកកម្រៀវនោះ។ ពេលគេឡើងចេញពីទឹកមកវិញ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់ក៏ឆក់លោកភីលីពចេញទៅបាត់ អ្នកកម្រៀវមិនឃើញលោកទៀតទេ ហើយគាត់ក៏បន្តដំណើរទៅទាំងអរសប្បាយ។ ប៉ុន្តែ លោកភីលីពបានឃើញថា លោកនៅឯក្រុងអាសូត លោកក៏ដើរទៅទាំងប្រកាសដំណឹងល្អនៅអស់ទាំងក្រុង រហូតទៅដល់ក្រុងសេសារា។
កិច្ចការ 8:38-40 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកបញ្ជាឲ្យគេបញ្ឈប់រទេះសេះ។ លោកមន្ត្រី និងលោកភីលីពចុះទៅក្នុងទឹកទាំងពីរនាក់ ហើយលោកភីលីពក៏ជ្រមុជទឹកជូនមន្ត្រីនោះ។ កាលលោកទាំងពីរឡើងពីទឹកមកវិញ ព្រះវិញ្ញាណនៃព្រះអម្ចាស់បានលើកលោកភីលីពយកចេញបាត់ទៅ លោកមន្ត្រីលែងឃើញលោកភីលីពទៀតហើយ។ លោកមន្ត្រីបន្តដំណើរទៅមុខដោយចិត្តត្រេកអរសប្បាយ។ រីឯលោកភីលីព គេបែរជាឃើញលោកនៅឯក្រុងអាសូតឯណោះ។ បន្ទាប់មក លោកធ្វើដំណើរពីក្រុងមួយទៅក្រុងមួយទាំងផ្សព្វផ្សាយដំណឹងល្អ* រហូតទៅដល់ក្រុងសេសារា។
កិច្ចការ 8:38-40 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះលោកបង្គាប់ឲ្យបញ្ឈប់រថ រួចភីលីព នឹងអ្នកកំរៀវ ក៏ចុះទៅក្នុងទឹកទាំង២នាក់ ហើយភីលីព គាត់ធ្វើបុណ្យជ្រមុជទឹកឲ្យ លុះឡើងពីទឹកមក នោះព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់ឆក់យកភីលីពបាត់ទៅ ហើយអ្នកកំរៀវមិនបានឃើញគាត់ទៀតទេ ក៏ទៅតាមផ្លូវទៅ ដោយអរសប្បាយ ឯភីលីព គេបានឃើញគាត់នៅក្រុងអាសូតវិញ គាត់ក៏ដើរទៅទាំងផ្សាយដំណឹងល្អនៅគ្រប់អស់ទាំងទីក្រុងរៀងទៅ រហូតទៅដល់ក្រុងសេសារា។