កិច្ចការ 8:36-37
កិច្ចការ 8:36-37 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលកំពុងធ្វើដំណើរតាមផ្លូវ គេក៏មកដល់កន្លែងមានទឹក ហើយអ្នកកម្រៀវនោះមានប្រសាសន៍ថា៖ «មើល៍! ទីនេះមានទឹក តើមានអ្វីរាំងរាខ្ញុំមិនឲ្យទទួលពិធីជ្រមុជទឹកឬទេ?» [លោកភីលីពឆ្លើយថា៖ «បើលោកជឿអស់ពីចិត្តមែន លោកអាចទទួលពិធីនេះបាន»។ មន្រ្តីនោះឆ្លើយតបវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជ្យបុត្រារបស់ព្រះ»]។
កិច្ចការ 8:36-37 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លោកទាំងពីរចេះតែបន្តដំណើរទៅមុខ។ លុះដល់កន្លែងមួយមានទឹក លោកមន្ត្រីមានប្រសាសន៍ថា៖ «ទីនេះមានទឹក តើមានអ្វីឃាត់ខ្ញុំ មិនឲ្យទទួលពិធីជ្រមុជទឹក!»។ លោកភីលីពមានប្រសាសន៍ទៅលោកមន្ត្រីថា៖ «បើលោកជឿយ៉ាងស្មោះអស់ពីចិត្តនោះ លោកអាចទទួលពិធីជ្រមុជទឹកបាន»។ លោកមន្ត្រីឆ្លើយវិញថា៖ «ខ្ញុំជឿហើយថា ព្រះយេស៊ូគ្រិស្តជាព្រះបុត្រារបស់ព្រះជាម្ចាស់»។
កិច្ចការ 8:36-37 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលកំពុងតែទៅតាមផ្លូវ នោះឃើញមានទីទឹក ហើយអ្នកកំរៀវនិយាយថា មើល នុ៎ះន៏ទឹក តើមានអ្វីឃាត់មិនឲ្យខ្ញុំទទួលបុណ្យជ្រមុជទឹកបាន ភីលីពឆ្លើយថា បើលោកជឿអស់ពីចិត្ត នោះទទួលបាន លោកឆ្លើយឡើងថា ខ្ញុំជឿហើយ ថាព្រះយេស៊ូវគ្រីស្ទជាព្រះរាជបុត្រានៃព្រះ