កិច្ចការ 7:22-25

កិច្ចការ 7:22-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

លោក​បាន​រៀន​សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​សាសន៍​អេស៊ីព្ទ ហើយ​លោក​ពូកែ​ទាំង​ការ​និយាយ​ស្ដី ពូកែ​ទាំង​ការ​ងារ។ លុះ​លោក​មាន​អាយុ​សែសិប​ឆ្នាំ លោក​មាន​ចិត្ត​នឹក​រឭក ចង់​ទៅ​សួរ​សុខ​ទុក្ខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង‌ប្អូន​របស់​លោក។ ពេល​លោក​ឃើញ​គេ​ធ្វើ​បាប​បង‌ប្អូន​ម្នាក់​របស់​លោក លោក​ក៏​ចេញមុខ​ការ‌ពារ ហើយ​សង​សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​សម្លាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​ទៅ។ លោក​នឹក​ស្មាន​ថា ពួក​បង‌ប្អូន​របស់​លោក​មុខ​ជា​យល់​ថា ព្រះ​ប្រទាន​ការ​សង្គ្រោះ​ដល់​គេ ដោយ​សារ​ដៃ​របស់​លោក តែ​គេ​មិន​យល់​ដូច្នោះ​ឡើយ។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:22-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ម៉ូសេ​បាន​ទទួល​ការ​អប់រំ តាម​ចំណេះ​វិជ្ជា​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អេស៊ីប លោក​មាន​សំនួន‌វោហារ​ពូកែ ហើយ​ប៉ិន‌ប្រសប់​ធ្វើ​កិច្ចការ​ផ្សេងៗ​ផង។ លុះ​ដល់​លោក​មាន​អាយុ​គម្រប់​សែ‌សិប​ឆ្នាំ លោក​ក៏​បាន​សម្រេច​ចិត្ត​ទៅ​សួរ​សុខ​ទុក្ខ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​បងប្អូន​រួម​ជាតិ​របស់​លោក។ លោក​បាន​ឃើញ​ជន​រួម​ជាតិ​របស់​លោក​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប លោក​ក៏​ចេញ​មុខ​ការពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ដោយ​វាយ​សម្លាប់​ជន‌ជាតិ​អេស៊ីប​នោះ​ទៅ។ លោក​នឹក​ស្មាន​ថា បងប្អូន​រួម​ជាតិ​របស់​លោក​មុខ​ជា​យល់​ថា ព្រះ‌ជាម្ចាស់​នឹង​សង្គ្រោះ​ពួក​គេ​តាម​រយៈ​លោក ប៉ុន្តែ ពួក​គេ​ពុំ​បាន​យល់​ដូច្នោះ​ឡើយ។

ចែក​រំលែក
អាន កិច្ចការ 7

កិច្ចការ 7:22-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

លោក​បាន​រៀន‌សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា នៃ​សាសន៍​អេស៊ីព្ទ ហើយ​ក៏​មាន​ពាក្យ​សំដី នឹង​ការ​ធ្វើ​យ៉ាង​ចំណាន កាល​លោក​បាន​អាយុ​៤០​ឆ្នាំ​ហើយ នោះ​មាន​ចិត្ត​ភ្នក​នឹក​រឭក ចង់​ទៅ​សួរ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ជា​បង​ប្អូន​ខ្លួន លុះ​បាន​ឃើញ​សាសន៍​អេស៊ីព្ទ​ម្នាក់ កំពុង​តែ​ធ្វើ​ទុក្ខ​ដល់​បង​ប្អូន​ខ្លួន​ម្នាក់ នោះ​ក៏​ជួយ​ការ‌ពារ ហើយ​សង‌សឹក​ជំនួស​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ដោយ​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​នោះ​បង់ ដ្បិត​លោក​ស្មាន​ថា​បង​ប្អូន​លោក​នឹង​យល់​ថា ព្រះ‌ទ្រង់​ប្រទាន​សេចក្ដី​សង្គ្រោះ​មក ដោយ‌សារ​ដៃ​លោក តែ​គេ​មិន​បាន​យល់​ទេ

ចែក​រំលែក
អាន កិច្ចការ 7