កិច្ចការ 6:8-10

កិច្ចការ 6:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

លោក​ស្ទេផាន​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌គុណ និង​ឫទ្ធា‌នុភាព ដែល​ធ្វើ​ឲ្យ​លោក​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍ និង​ទី​សម្គាល់​ធំៗ​ក្នុង​ចំណោម​ប្រជា‌ជន។ មាន​អ្នក​ខ្លះ​ជា​សមាជិក​សាលា​ប្រជុំ*​ដែល​គេ​ហៅ​ថា «សាលា​ប្រជុំ​ពួក​អ្នក​ងារ​ពី​ដើម» និង​អ្នក​ខ្លះ​ពី​ចំណោម​អ្នក​ស្រុក​គីរេន អ្នក​ស្រុក​អលេ‌ក្សាន‌ទ្រា និង​អ្នក​ខ្លះ​ទៀត​ពី​ចំណោម​អ្នក​ស្រុក​គីលី‌គា និង​អ្នក​ស្រុក​អាស៊ី នាំ​គ្នា​ជជែក​ជា​មួយ​លោក​ស្ទេផាន ប៉ុន្តែ គេ​ពុំ​អាច​ជជែក​ឈ្នះ​លោក​ស្ទេផាន​ឡើយ ព្រោះ​លោក​មាន​ប្រសាសន៍​ប្រកប​ដោយ​ប្រាជ្ញា​មក​ពី​ព្រះ‌វិញ្ញាណ។

ចែក​រំលែក
អាន កិច្ចការ 6