កិច្ចការ 4:18-21

កិច្ចការ 4:18-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ គេ​ក៏​ហៅ​អ្នក​ទាំង​ពីរ​មក ហើយ​ហាម​មិន​ឲ្យ​និយាយ ឬ​បង្រៀនក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ជា​ដាច់ខាត។ ប៉ុន្ដែ លោក​ពេត្រុស និង​លោក​យ៉ូហាន​បាន​ឆ្លើយ​ទៅ​អស់​លោក​ទាំង​នោះ​ថា៖ «នៅ​ចំពោះ​ព្រះ‌ភក្ត្រ​របស់​ព្រះ តើ​គួរ​ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាមអស់​លោក ជា​ជាង​ស្តាប់​តាម​ព្រះឬ? សូមអស់​លោក​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​មិន​អាច​ឈប់​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ និង​ឮ​នោះ​បាន​ឡើយ»។ បន្ទាប់​ពី​បាន​គំរាម​សាជា​ថ្មី​ម្ដង​ទៀត​រួច​ហើយ គេ​ក៏​ដោះ​លែងអ្នក​ទាំង​ពីរ​ឲ្យ​ទៅ ដោយ​រក​ហេតុ​ដាក់​ទោស​ពួក​លោក​មិន​បាន ព្រោះ​តែ​បណ្ដាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​សរសើរ​តម្កើង​ដល់​ព្រះ ពី​ហេតុ‌ការណ៍​ដែល​បាន​កើត​ឡើង។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:18-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុម​ប្រឹក្សា​ក៏​ហៅ​សាវ័ក​ទាំង​ពីរ​មក ហើយ​ហាម‌ប្រាម​មិន​ឲ្យ​និយាយ និង​បង្រៀន​អំពី​ព្រះ‌នាម​ព្រះ‌យេស៊ូ​ជា​ដាច់​ខាត។ លោក​ពេត្រុស និង​លោក​យ៉ូហាន មាន​ប្រសាសន៍​តប​ទៅ​គេ​វិញ​ថា៖ «សូម​អស់​លោក​ពិចារណា​មើល នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ គួរ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​តាម​បង្គាប់​អស់​លោក ឬ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ? យើង​ខ្ញុំ​ឈប់​និយាយ​អំពី​ហេតុ‌ការណ៍​ដែល​យើង​ខ្ញុំ​បាន​ឃើញ បាន​ឮ​នោះ​ពុំ​កើត​ទេ»។ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​ហេតុ ដើម្បី​ដាក់​ទោស​លោក​ទាំង​ពីរ​មិន​បាន ក៏​គំរាម​សា​ជា​ថ្មី​ទៀត រួច​ដោះ​លែង​ឲ្យ​ទៅ​វិញ ដ្បិត​ប្រជា‌ជន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ចំពោះ​ហេតុ‌ការណ៍​ដែល​កើត​មាន​នោះ​គ្រប់ៗ​គ្នា។

ចែក​រំលែក
អាន កិច្ចការ 4

កិច្ចការ 4:18-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

រួច​លោក​ហៅ​មក​វិញ ហាម​ផ្តាច់​មិន​ឲ្យ​និយាយ ឬ​បង្រៀន ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​ទៀត​ឡើយ តែ​ពេត្រុស នឹង​យ៉ូហាន ឆ្លើយ​តប​ថា បើ​គួរ​គប្បី​នៅ​ចំពោះ​ព្រះ ឲ្យ​យើង​ខ្ញុំ​ស្តាប់​តាម​លោក​រាល់​គ្នា ជា​ជាង​ស្តាប់​តាម​ព្រះ នោះ​សូម​ពិចារណា​ចុះ ដ្បិត​យើង​ខ្ញុំ​នឹង​លែង​និយាយ​ពី​ការ​ដែល​យើង​ខ្ញុំ​បាន​ឃើញ ហើយ​ឮ ពុំ​បាន​ទេ តែ​លោក​កំហែង​ទៀត រួច​លែង​ឲ្យ​ទៅ ដោយ​មិន​ឃើញ​ជា​មាន​ហេតុ​អ្វី​នឹង​ធ្វើ​ទោស​សោះ ដោយ​ព្រោះ​បណ្តាជន ដ្បិត​ទាំង​អស់​គ្នា​កំពុង​តែ​សរសើរ​ដំកើង​ដល់​ព្រះ ពី​ការ​នោះ​ដែល​ទើប​នឹង​កើត​មក

ចែក​រំលែក
អាន កិច្ចការ 4