កិច្ចការ 27:33-36
កិច្ចការ 27:33-36 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
លុះពេលទៀបភ្លឺ លោកប៉ុលប្រាប់គេទាំងអស់គ្នាឲ្យបរិភោគ ដោយមានប្រសាសន៍ថា៖ «ថ្ងៃនេះជាថ្ងៃទីដប់បួនហើយ ដែលអ្នករាល់គ្នាបានទ្រាំអត់អាហារ មិនបានបរិភោគអ្វីសោះ។ ដូច្នេះ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យពិសាអាហារទៅ ដើម្បីឲ្យមានកម្លាំង ដ្បិតសូម្បីតែសក់មួយសរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង»។ កាលលោកមានប្រសាន៍ដូច្នេះរួចហើយ លោកក៏យកនំបុ័ងមក ហើយអរព្រះគុណដល់ព្រះនៅមុខគេទាំងអស់គ្នា រួចក៏កាច់បរិភោគទៅ។ ពេលនោះ គេទាំងអស់គ្នាក៏មានកម្លាំងចិត្ត ហើយបរិភោគអាហារ។
កិច្ចការ 27:33-36 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះទៀបភ្លឺ លោកប៉ូលអញ្ជើញគេទាំងអស់គ្នាឲ្យបរិភោគអាហារ ដោយមានប្រសាសន៍ថា៖ «បងប្អូនបានទ្រាំតមអាហារអស់រយៈពេលដប់បួនថ្ងៃមកហើយ បងប្អូនពុំបានពិសាអ្វីសោះ។ ដូច្នេះ សូមបងប្អូនអញ្ជើញពិសាទៅ ដើម្បីឲ្យបានរួចជីវិត ដ្បិតនៅក្នុងចំណោមបងប្អូន សូម្បីតែសក់មួយសរសៃរបស់បងប្អូនក៏មិនបាត់ផង»។ លោកមានប្រសាសន៍ដូច្នោះហើយ ក៏យកនំប៉័ងមកអរព្រះគុណព្រះជាម្ចាស់ នៅមុខពួកគេទាំងអស់គ្នា រួចលោកកាច់បរិភោគ។ ពេលនោះ អ្នកដែលនៅក្នុងសំពៅមានកម្លាំងចិត្តឡើងវិញ គេក៏បរិភោគទាំងអស់គ្នា។
កិច្ចការ 27:33-36 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
លុះដល់ថ្ងៃជិតរះ ប៉ុលក៏ទូន្មានឲ្យគេបរិភោគទាំងអស់គ្នា ដោយពាក្យថា នេះគំរប់១៤ថ្ងៃហើយ ដែលអ្នករាល់គ្នានៅចាំយាម ទាំងតមអាហារ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាឲ្យពិសាទៅ ដ្បិតនេះមានប្រយោជន៍ឲ្យអ្នករាល់គ្នាបានរួចជីវិត ព្រោះសក់១សរសៃនៅក្បាលអ្នករាល់គ្នាក៏មិនត្រូវបាត់ផង កាលនិយាយដូច្នេះហើយ គាត់យកនំបុ័ងមកអរព្រះគុណដល់ព្រះ នៅមុខគេទាំងអស់គ្នា រួចកាច់បរិភោគទៅ គេមានសង្ឃឹមឡើង ហើយក៏បរិភោគទាំងអស់គ្នាដែរ