កិច្ចការ 23:33-35
កិច្ចការ 23:33-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលគេបានមកដល់ក្រុងសេសារា ហើយប្រគល់សំបុត្រជូនលោកទេសាភិបាល គេក៏ប្រគល់លោកប៉ុលជូនផងដែរ។ កាលបានអានសំបុត្ររួចហើយ លោកក៏សួរលោកប៉ុលមកពីខេត្តណា។ ពេលលោកជ្រាបថា លោកប៉ុលមកពីស្រុកគីលីគា លោកក៏មានប្រសាសន៍ថា៖ «ពេលពួកចោទប្រកាន់អ្នកមកដល់ ខ្ញុំនឹងស្ដាប់រឿងក្ដីរបស់អ្នក»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយាមការពារលោកប៉ុល នៅក្នុងវិមានរបស់ព្រះបាទហេរ៉ូឌ។
កិច្ចការ 23:33-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
លុះទៅដល់ក្រុងសេសារា ពួកពលសេះបានយកសំបុត្រទៅជូនលោកទេសាភិបាល និងប្រគល់លោកប៉ូលជូនផងដែរ។ លោកទេសាភិបាលអានសំបុត្ររួចហើយ ក៏សួរលោកប៉ូលថាមកពីស្រុកណា។ កាលលោកជ្រាបថា លោកប៉ូលជាអ្នកស្រុកគីលីគា លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។
កិច្ចការ 23:33-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលចូលក្រុងសេសារា ហើយជូនសំបុត្រដល់លោកចៅហ្វាយ នោះក៏ប្រគល់ប៉ុលទៅលោកដែរ កាលលោកបានមើលសំបុត្ររួចជាស្រេចហើយ នោះលោកសួរពីគាត់នៅខេត្តណា លុះជ្រាបថា នៅស្រុកគីលីគា ក៏មានប្រសាសន៍ថា ចាំកាលណាពួកដើមចោទបានចុះមកដល់ នោះអញនឹងស្តាប់រឿងឯងសព្វគ្រប់ រួចលោកបង្គាប់ឲ្យឃុំគាត់ ទុកក្នុងសាលាជំនុំរបស់ស្តេចហេរ៉ូឌ។