កិច្ចការ 18:2-3
កិច្ចការ 18:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូឌាសបានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ ហើយស្នាក់នៅ និងធ្វើការជាមួយគេ ព្រោះលោកមានមុខរបរដូចគ្នា គឺត្បាញក្រណាត់សម្រាប់បោះជំរំ។
កិច្ចការ 18:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នៅទីនោះ លោកជួបសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ជាអ្នកស្រុកប៉ុនតុស ដែលទើបនឹងមកពីស្រុកអ៊ីតាលី ជាមួយនាងព្រីស៊ីលជាប្រពន្ធ ព្រោះព្រះចៅក្លូឌាស បានបង្គាប់ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់។ លោកប៉ុលបានទៅជួបអ្នកទាំងពីរ ហើយដោយព្រោះលោកមានមុខរបរដូចគ្នា លោកក៏ស្នាក់នៅ ហើយធ្វើការជាមួយគេ ដ្បិតគេជាអ្នកធ្វើតង់។
កិច្ចការ 18:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នៅទីនោះ គាត់ជួបនឹងសាសន៍យូដាម្នាក់ឈ្មោះអ័គីឡា ដែលកើតនៅស្រុកប៉ុនតុស ជាអ្នកទើបនឹងមកពីស្រុកអ៊ីតាលី ព្រមទាំងព្រីស៊ីល ជាប្រពន្ធគាត់ផង ពីព្រោះមហារាជក្លូឌាស ទ្រង់បានបង្គាប់ ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់ទៅ គាត់ក៏ទៅឯអ្នកទាំង២នោះ រួចគាត់ស្នាក់នៅ ហើយធ្វើការជាមួយនឹងគេ ពីព្រោះមានរបររកស៊ីធ្វើជាងត្រសាលដូចគ្នា