កិច្ចការ 17:27-29

កិច្ចការ 17:27-29 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះអង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះអង្គ​មែន​នោះ គេ​ប្រហែល​ជា​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះអង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។ ហេតុ​នេះ ប្រសិន​បើ​យើង​ពិត​ជា​ពូជ​របស់​ព្រះ‌ជាម្ចាស់​មែន យើង​មិន​ត្រូវ​គិត​ថា​ព្រះអង្គ​មាន​សណ្ឋាន​ដូច​រូប​សំណាក ធ្វើ​ពី​មាស ប្រាក់ ឬ​ថ្ម​ដែល​ជា​ក្បាច់​រចនា​កើត​ឡើង តាម​ការ​នឹក​ឃើញ​របស់​មនុស្ស​នោះ​ឡើយ។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:27-29 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ហើយ​បើ​គេ​ស្វែង​រក​ព្រះ‌អង្គ​មែន​នោះ គេ​មុខ​ជា​នឹង​រក​ព្រះ‌អង្គ​ឃើញ​មិន​ខាន។ តាម​ពិត ព្រះ‌អង្គ​មិន​គង់​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ។ ដ្បិត "នៅ​ក្នុង​ព្រះ‌អង្គ យើង​រស់នៅ មាន​ចលនា ហើយ​មាន​ជីវិត​ជា​មនុស្ស" ដូច​កវី​ខ្លះ​របស់​អស់​លោក បាន​ពោល​ថា៖ "ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ"។ ដូច្នេះ ប្រសិន‌បើ​យើងជា​ពូជ​របស់​ព្រះ​មែន យើង​មិន​គួរ​គិត​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ឡើយ។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:27-29 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ​ក៏​ដោយ ដ្បិត​គឺ​ដោយ‌សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ» ដូច្នេះ បើ​យើង​រាល់​គ្នា​ជា​ពូជ​ព្រះ​ហើយ នោះ​មិន​ត្រូវ​ឲ្យ​យើង​ស្មាន​ថា ព្រះ‌ទ្រង់​ដូច​ជា​មាស ឬ​ប្រាក់ ឬ​ថ្ម ឬ​ជា​របស់​ឆ្លាក់ តាម​ការ​រចនា តាម​គំនិត​របស់​មនុស្ស​នោះ​ទេ

ចែក​រំលែក
អាន កិច្ចការ 17