កិច្ចការ 17:26-28

កិច្ចការ 17:26-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​បាន​បង្កើត​មនុស្ស​គ្រប់​ជាតិ​សាសន៍​ពី​មនុស្ស​តែ​ម្នាក់ ឲ្យ​រស់​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សម្រេច​កំណត់​ពេល​វេលា តាម​រដូវ​កាល និង​ព្រំ​ដែន​ទី​លំនៅ​របស់​គេ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ហើយ​បើ​គេ​ស្វែង​រក​ព្រះ‌អង្គ​មែន​នោះ គេ​មុខ​ជា​នឹង​រក​ព្រះ‌អង្គ​ឃើញ​មិន​ខាន។ តាម​ពិត ព្រះ‌អង្គ​មិន​គង់​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ។ ដ្បិត "នៅ​ក្នុង​ព្រះ‌អង្គ យើង​រស់នៅ មាន​ចលនា ហើយ​មាន​ជីវិត​ជា​មនុស្ស" ដូច​កវី​ខ្លះ​របស់​អស់​លោក បាន​ពោល​ថា៖ "ដ្បិត​យើង​ក៏​ជា​ពូជ​របស់​ព្រះ‌អង្គ​ដែរ"។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:26-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​ប្រទាន​ឲ្យ​ប្រជា‌ជាតិ​នានា​កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់ ហើយ​ឲ្យ​គេ​រស់​នៅ​ពាស‌ពេញ​លើ​ផែនដី​ទាំង​មូល។ ព្រះអង្គ​បាន​កំណត់​រដូវ​កាល និង​កំណត់​ព្រំ‌ដែន​ឲ្យ​មនុស្ស​រស់​នៅ។ ព្រះ‌ជាម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះអង្គ ហើយ​បើ​គេ​ខ្នះ‌ខ្នែង​រក​ព្រះអង្គ​មែន​នោះ គេ​ប្រហែល​ជា​នឹង​រក​ព្រះអង្គ​ឃើញ។ តាម​ពិត ព្រះ‌ជាម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ពី​យើង​ម្នាក់ៗ​ទេ ដ្បិត​យើង​មាន​ជីវិត មាន​ចលនា និង​មាន​ភាវៈ​ជា​មនុស្ស ដោយ‌សារ​ព្រះអង្គ។ អ្នក​កវី​ខ្លះ​របស់​អស់​លោក​តែង​ពោល​ថា៖ “យើង​ក៏​ជា​ពូជ​របស់​ព្រះអង្គ​ដែរ”។

ចែក​រំលែក
អាន កិច្ចការ 17

កិច្ចការ 17:26-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​បាន​បង្កើត​មនុស្ស​គ្រប់​សាសន៍​ពី​ឈាម​តែ​១ ឲ្យ​បាន​នៅ​ពេញ​លើ​ផែនដី ព្រម​ទាំង​សំរេច​កំណត់​ពេល​វេលា ដែល​បាន​តាំង​ជា​មុន នឹង​ព្រំ​ទី​លំនៅ​របស់​គេ​គ្រប់​គ្នា ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ ក្រែង​គេ​នឹង​រក​ទ្រង់​ឃើញ ដោយ​ខំ​រាវ​រក​មែន​នោះ​ទេ​ដឹង ទោះ​បើ​ទ្រង់​មិន​គង់​ឆ្ងាយ​ពី​យើង​និមួយៗ​ក៏​ដោយ ដ្បិត​គឺ​ដោយ‌សារ​ទ្រង់​ហើយ ដែល​យើង​រាល់​គ្នា​បាន​រស់ កំរើក ហើយ​មាន​នៅ​ផង ដូច​ជា​ពួក​អ្នក​លើក​កំណាព្យ​ខ្លះ​របស់​អ្នក​រាល់​គ្នា បាន​និយាយ​ដែរ​ថា «មនុស្ស​យើង​ជា​ពូជ​ព្រះ​ដែរ»

ចែក​រំលែក
អាន កិច្ចការ 17